ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានផ្លូវលំជនបទលើការងារថែទាំប្រចាំផ្លូវ
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុបជាង ១២២ គីឡូម៉ែត្រ ស្ថិតនៅខេត្តបាត់ដំបង បានថែទាំល្អប្រសើរ ព្រោះផ្លូវគឺជាតម្រូវការចាំបាច់ បម្រើដល់ការធ្វើ ដំណើរ និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ។
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំផ្លូវ ក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុបជាង ១២២ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ នៅក្នុងស្រុកចំនួន៥ និងនៅក្នុងក្រុង បាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តមក៏បានលើកឡើងថា ជុំវិញផ្លូវជនបទនេះ សម្រាប់ការងារស្ថាបនា ការស្តារ ថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ គឺជាការវិនិយោគដ៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលដល់គមនាគមន៍ និងប្រជាពលរដ្ឋនៅគ្រប់ ទិសទីនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានផ្លូវលំជនបទ លើគម្រោងថែទាំប្រចាំផ្លូវខាង លើនេះបានល្អប្រសើរ ក្នុងនោះប្រសិនយើងមិនយកចិត្តទុកដាក់លើការងារថែទាំនោះទេ ផ្លូវទាំងអស់នេះនឹងរងនូវការខូចខាត ធ្វើឱ្យ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផ្សេងៗ។ ដូច្នេះការថែទាំងផ្លូវពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូល រួមថែទាំផ្លូវឱ្យបានល្អ។ បញ្ហានេះមិនត្រឹមតែចូលរួមលើកកម្ពស់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ នេះក៏ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ជនបទ ឱ្យទៅជាតំបន់មានការរីកចម្រើន ស័ក្តសមជាជនបទនៃប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា តាមរយៈនៃការថែទាំផ្លូវនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង មិនថានៅលើការងារស្ថាបនាផ្លូវ ឬការស្តារផ្លូវឡើងវិញនោះឡើយ ជាក់ស្តែងការងារជួសជុលផ្លូវនេះពិតជាមានសារៈ សំខាន់ គឺយើងជួសជុលក្នុងរយៈពេលខ្លី មិនប៉ះពាល់ដល់ការកក់ស្ទះចរាចរណ៍ ឬការធ្វើអាជីវកម្មផ្សេងៗនោះឡើយ ដែលនេះជាតម្រូវ ការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាពិសេស ទៅកាន់តំបន់ផលិតកម្ម សម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និង សង្គម ចំណេញពេលវេលា និងកាត់បន្ថយការចំណាយជាដើម។ ជុំវិញបញ្ហានេះ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ