ព័ត៌មាន
អាជីវករនៅផ្សារព្រំថ្មី ខេត្តប៉ៃលិនបន្តពហិការទំនិញថៃ និងប្រាក់បាតថៃ លើកស្ទួយទំនិញក្នុងស្រុក
អាជីវករលក់ដូរនៅផ្សារព្រំថ្មី ខេត្តប៉ៃលិន ជាប់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ បន្តពហិការមិនលក់ទំនិញថៃ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ និងទំនិញខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ បន្ថែមលើសពីនេះ អាជីករបានអំពាវនាវអោយភាគីថៃគោរពនូវកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខារួមគ្នាកន្លងមក ព្រោះប្រជាជនកម្ពុជា ពិតជាស្រលាញ់សន្តិភាព មិនចង់អោយមានសង្រ្គាមនោះទេ។
មកដល់ពេលនេះច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន ជាប់នឹងខេត្តចន្ទបុរី ប្រទេសថៃ បន្តបិទដោយឯកតោភាគី ដែលគ្មានទំនិញថៃចេញចូល និងគ្មានសូម្បីតែពលរដ្ឋក៏មិនអាចចេញចូលបានដែរ។ បើទោះបីជាយ៉ាងនេះក្តី អាជីវករលក់ដូរនៅផ្សារព្រំថ្មី ជាប់ទៅនឹង ច្រកទ្វារ នៅតែបន្តលក់ដាច់ជាធម្មតា។ បន្ថែមលើសពីនេះអាជីវករ បានអះអាងថា ទោះបីជាគ្មានទំនិញថៃ ក៏អាជីវករនៅផ្សារព្រំ មានទំនិញលក់ដូរបំពេញតម្រូវការដល់ប្រជាពលរដ្ឋនៅក្នុងស្រុកដោយគ្មានការខ្វះខាត។ ជំនួសនូវទំនិញថៃ អាជីវករផ្សារព្រំ បាននិងកំពុងលក់ដូរនូវទំនិញក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ដើម្បីពលរដ្ឋមានការងារធ្វើកសិករមានទីផ្សារ រួមនឹងបណ្តុះនូវស្មារតីគាំទ្រផលិតផលជាតិ។
ក្រៅពីការលក់ដូរ អាជីវករក៏បង្ហាញក្តីបារម្ភចំពោះទង្វើរបស់ភាគីថៃ ដែលមកដល់ពេលនេះ មានការប្រែប្រួលដោយមិនគោរពនូវសេចក្តីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ ដែលនាំឱ្យប៉ះពាល់ដល់ការកសាងសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ អាជីវករ បានអំពាវនាវអោយភាគីថៃគោរពអោយបាននូវកិច្ចព្រមព្រៀងសន្តិភាពដែលមានលោកដូណាត្រាំប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី៕












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព