ព័ត៌មាន
ក្រុមសមាជិកព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកគិរីវង់ ខេត្តតាកែវ
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវសោមនស្សរីករាយក្រៃលែង ដោយបានសហការជាមួយសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាជនជាតិបារាំង-កម្ពុជា មកពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ នាពេលនេះ ក្នុងគោលបំណងសំខាន់ គឺការពិគ្រោះជំងឺ និងពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ និងដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់យើង មានសុខភាពល្អគ្រប់ៗគ្នា។
តាងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកគិរីវង់ និងសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មវិធីរបស់យើងនៅថ្ងៃនេះប្រព្រឹត្តទៅដោយរលូនតាមកម្មវិធីគ្រោងទុក។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ ស្ថិតនៅវត្តគិរីចុងកោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងមេភូមិនៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ឃុំ ដែលបាននិងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព