ព័ត៌មាន
កាកបាទក្រហមកម្ពុជា បន្ដចុះផ្សព្វផ្សាយដល់និស្សិតស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និងផលប៉ះពាល់ដោយជំងឺមិនឆ្លង”
ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមមូលបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ “Overcoming disruption, transforming the AIDS response” នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និងផលប៉ះពាល់ដោយជំងឺមិនឆ្លង” ជូនដល់សាស្ត្រាចារ្យ គណៈគ្រប់គ្រង បុគ្គលិក យុវជន ប្រមាណ ៣០០អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសាស្ដ្រាចារ្យ លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា ផងដែរ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតសាស្ដ្រាចារ្យ លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងបញ្ជាក់គោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះ ក្នុងនាមលោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមមូលបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ “Overcoming disruption, transforming the AIDS response”។
ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញអំពីគោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ១៧ វិច្ឆិកា ២០០៦ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ២១ កុម្ភៈ ឆ្នាំ២០១១។
លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ធ្វើបទបង្ហាញអំពីមូលបទ៖ យកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ដោយបានលើកជាសំណួរមួយចំនួនមានដូចជា៖ មូលបទ៖ យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ មានន័យដូចម្តេច? ធ្វើម្តេចអាចដឹងថា បុគ្គលម្នាក់មានផ្ទុកមេរោគអេដស៍? តើមេរោគអេដស៍ឆ្លងតាមណា? ហេតុអ្វីបានជាអង្គការសហប្រជាជាតិជ្រើសយកប្រធានបទនេះ?
លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ក៏បានបង្ហាញផងដែរអំពីវឌ្ឍនភាព ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៤ គឺ៩៥ទី១ សម្រេចបាន៩២% ៩៥ទី២ សម្រេចបាន១០០% និង៩៥ទី៣ សម្រេចបាន៩៨%, ព្រមទាំងបានលើកពីការឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមយុវវ័យ, ក្រុមប្រជាជនគន្លឹះក្នុងសង្គម, ក្រុមប្រជាជនគន្លឹះ តាមខេត្ត និងអត្រាប្រេវ៉ាឡង់ នៃជំងឺកាមរោគ ក្នុងចំណោមក្រុមប្រឈម។ ជាបន្ថែមលោកបណ្ឌិតបានលើកសំណួរថា តើយើងគិតថា គួរប្រព្រឹត្តដូចម្តេចដើម្បីធានាថា មិនប្រឈមនឹងមេរោគអេដស៍? និងតើធ្វើដូចម្តេច ទើបមានសុខភាពល្អ?
ជាមួយគ្នានេះក្រុមការងារក៏បាននាំយកទៅជាមួយនូវរង្វាន់ និងវត្ថុអនុស្សវរីយ៍មួយចំនួនជូនដល់យុវនិស្សិតចំនួន ១០រូបដែល ស្វាហាប់ឆ្លើយនឹងសំណួរក្រុមបច្ចេកទេសផងដែរ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព