ព័ត៌មាន
វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងក្នុងទិវាជាតិលើកទី១២ ក្រោមប្រធានបទ អារហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអារហាររូបត្ថម្ភ ថា «វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម» ដូចនេះគ្រប់ម្ចាស់អាជីវកម្មបន្តយកចិត្តទុកដាក់លើការផលិត និងចែកចាយស្របតាមស្ដង់ដារបច្ចេកទេស។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា៖ ទោះបីបច្ចុប្បន្ន ផលិតផលក្នុងស្រុកកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោយពហិកាមិនប្រើផលិតផលថៃក៏ដោយ ប៉ុន្តែឯកឧត្តម ចង់ឃើញការគាំទ្រនេះកាន់តែផុសផុលបន្ថែមទៀត ដែលទាមទារឱ្យគ្រប់ម្ចាស់អាជីវកម្មបន្តយកចិត្តទុកដាក់លើការផលិត និងចែកចាយស្របតាមស្ដង់ដារបច្ចេកទេស។ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប, រដ្ឋបាលថ្នាក់ក្រោមជាតិ, ម្ចាស់ក្រុមហ៊ុនសិប្បកម្ម, អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ, ផ្សារទំនើប, ភោជនីយដ្ឋាននានា, គ្រឹះស្ថានសិក្សា, រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាពស្របតាមស្ដង់ដារបច្ចេកទេស និងមានលក្ខខណ្ឌតម្រូវស្ដីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕ កាំង ហុងវាស្នា



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព