ព័ត៌មាន
អន្តរក្រសួងសហការផ្សព្វផ្សាយពីហានិភ័យផ្នែកសុខភាពបង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក
ដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការរីករាលដាល ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោម កុមារ និងយុវជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជាពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិក អប់រំ។ ដូចនេះដើម្បីបញ្ជ្រាបបន្ថែម ពីការប៉ះពាល់ការប្រើប្រាស់ផលិតផលទាំងនេះ ក្រសួងអធិការកិច្ច សហការជាមួយគណកម្មាធិការអន្តរក្រសួង នាព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសុខភាពផ្សព្វផ្សាយ ទប់ស្កាត់ហានិភ័យ ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិចនិងសារធតុគីមីសម្រាប់ជក់ នៅទីស្តីការក្រសួងអធិការកិច្ច។
ក្នុងវេទិការនោះដែរ វាគ្មិនលោកវេជ្ជ.មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឡើងធ្វើបទបង្ហាញ ផលប៉ះពាល់នៃបារីអេឡិចត្រូនិកលើសុខភាព និងបង្ហាញរូបរាងច្រើនបែបច្រើនទំហំជាទូទៅ ក្នុងបារីអេឡិចត្រូនិកមាន ថ្មអគ្គីសនី ប្រព័ន្ធកំដៅ និងកន្លែងផ្ទុក សូលុយស្យុង។ បារីអេឡិចត្រូនិកដុតកំដៅសូលុយស្យុងបង្កើតជាចំហាយសម្រាប់អ្នកជក់ស្រូបចូលទៅក្នុងសួត។ មនុស្សនៅ ជុំវិញអ្នកជក់បារីអេឡិចត្រូនិក ក៏អាចស្រូបចំហាយដែលអ្នកជក់បញ្ចេញមកវិញដែរ។ បារីអេឡិចត្រូនិកត្រូវបានគេផលិតឱ្យមាន រូបរាង ដូចបារីធម្មតា ស៊ីហ្គា បំពង់ឡៅ ប៊ិច ផ្លាស់(USB) ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។ បារីអេឡិចត្រូនិកត្រូវបានគេ ហៅថា Vape ផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត សូ ឆវីរត្ន អនុប្រធានលេខាដ្ឋាននៃគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ដែលត្រូវហាមឃាត់ក្នុងបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ។ នេះមិនមែនជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុមគ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើនហានិភ័យជំងឺបេះដូង ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។
លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ ប្រធានគណ:កម្មាធិការសុខភាពសិក្សា និង ជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងអធិការកិច្ចមានប្រសាសន៍ថា ការកសាងមូលធនមនុស្ស គឺសំដៅទៅលើការពង្រឹងសុខភាព ចំណេះដឹង និងបំណិន វេទិកាសុខភាពនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពី សុខភាពសិក្សា សំដៅលើកកម្ពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងពីសុខភាព ស្របតាមការលូតលាស់រាងកាយ និងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បង្ការជម្ងឺឆ្លង ជម្ងឺមិនឆ្លង និងគ្រោះថ្នាក់ផ្សេងៗ។
ជាមួយគ្នានោះ លោកជំទាវ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ជឿជាក់ថាតាមរយៈវេទិការ សុខភាព ដែលសហការជាមួយ គណៈកម្មាធិការអន្តរក្រសួងពេលនេះ និងបានបន្តបញ្រ្ជាបដល់ក្នុងចំណោមកុមារ និងយុវជន សំដៅរួមចំណែក បង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលបង្កឡើងដោយបារីអេឡិចត្រូនិច ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និង ជួយផ្សព្វផ្សាយបន្តនូវបទបញ្ជា០០២របស់រាជរដ្ឋាភិបាល។ ព្រោះការប្រើប្រាស់ផលិតផលទាំងអស់នេះអាចជាច្រកផ្លូវទៅកាន់ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល HTP អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ដែលនាំអោយកុមារ និងយុវជនឈានទៅជក់បារីធម្មតាបាន នៅពេលដែលពួកគេញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើន នៃជម្ងឺមិនឆ្លងនៅក្នុងសង្គម៕





-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា7 days agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
ព័ត៌មាន5 days agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា5 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន4 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង