ព័ត៌មាន
គណបក្សនយោបាយ និង សមាគមនានា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ
គណបក្សខ្មែរតែមួយ គណបក្សធម្មាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមសហព័ន្ធដើម្បីសន្តិភាព ជាដើម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងអគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ មកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ។
គណបក្សនយោបាយ និង សមាគមនានា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ និង អគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារនាវេលាម៉ោងប្រមាណ ៣:៥០ នាទី រសៀល មកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល បានបណ្តាលឱ្យប្រជាជនចំនួន ១ នាក់បានបាត់បង់ជីវិត និងចំនួន ៣ នាក់បានរងរបួស។
សកម្មភាពវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ នាពេលកន្លងមក ក្នុងចេតនាញុះញង់ដើម្បីនាំឱ្យមានការប៉ះទង្គិចនេះ។ នេះជាបាតុភាពដ៏ព្រៃផ្សៃដែលយោធាថៃបាន រំលោភបំពានទាំងស្រុងលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែល រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ចុះហត្ថលេខា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមសក្ខីភាពរបស់ ឯកឧត្តម ដូណាល់ ត្រាំ, ប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រោមការសម្របសម្រួលពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេស ម៉ាឡេស៊ី។
គណបក្សនយោបាយ និង សមាគមនានា សូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ក៏ដូចជាបញ្ឈប់ការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេស ដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
គណបក្សនយោបាយ និង សមាគមនានា សូមបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយប្រកាន់ជំហរក្នុងការគោរពកិច្ច ព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមអំពាវនាវឱ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និង កាតព្វកិច្ចអន្តរជាតិទាំងឡាយឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព