ព័ត៌មាន
អភិបាលខេត្តកណ្ដាលជំរុញដល់មាតាបិតាត្រូវបង្កើតបរិយាកាសល្អ និងការគាំទ្រដល់កូនជានិច្ច
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញឲ្យមាតាបិតា អាណាព្យាបាល សូមបង្កើតបរិយាកាសល្អនៅផ្ទះ និងខិតខំបង្ហាត់បង្រៀនជម្រុញក្មួយៗជាកូន ឱ្យចេះជួយធ្វើការងារផ្ទះ ការរៀបចំខ្លួន និងការនិយាយស្តីជាដើម សូមផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់កូនជានិច្ច និងរក្សាទំនាក់ទំនងជាប់ជិតស្និទ្ធ ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតម្រង់ទិសកូនទៅកាន់ទេពកោសល្យជំនាញរបស់ពួកគេ។
មានប្រសាសន៍ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិបាលបានបញ្ជាក់ថា៖ ពិធីបើកបវេសនកាល នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយនៃការសិក្សា និងជាជំហានបន្តទៅមុខមួយជំហានទៀត សម្រាប់ក្មួយៗសិស្សានុសិស្សគ្រប់រូប ឆ្ពោះទៅរកចំណេះដឹង បំណិនជីវិត ជំនាញថ្មីៗ ព្រមទាំងជាឱកាសក្នុងការបង្កើតមិត្តភក្តិថ្មី ប្រកបដោយការគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់មាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មិនមែនគ្រាន់តែជាគ្រឹះស្ថានសិក្សាធម្មតានោះទេ ប៉ុន្តែគឺជាផ្ទះទីពីរ ជាទីស្ថានដ៏សុខសាន្ត និងកក់ក្តៅមួយពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្ត និងជាមជ្ឈមណ្ឌលបណ្តុះពន្លកសក្តានុពល ទេពកោសល្យ និងសមត្ថភាព ដល់ក្មួយៗដែលជួបប្រទះការលំបាកក្នុងការសិក្សា ដើម្បីមានឱកាសទទួលបានការ បណ្តុះបណ្តាល អភិវឌ្ឍខ្លួន និងលូតលាស់ ដូចក្មួយៗសិស្សានុសិស្សដទៃដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះការខិតខំ និងការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គ្រប់រូប ដែលបានខិតខំផ្តល់មជ្ឈដ្ឋានអប់រំប្រកបដោយបរិយាបន្នមួយ ដល់ក្មួយៗដែលមានពិការភាពសតិបញ្ញា និងជំងឺអូទីសឹម។ ការខិតខំ របស់លោកគ្រូ អ្នកគ្រូ ទាមទារមិនត្រឹមតែជំនាញគរុកោសល្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ នូវបេះដូងដ៏ធំធេង ប្រកបដោយការអត់ធ្មត់ សេចក្តីមេត្តាករុណា និងការយល់ចិត្តក្មួយៗ សិស្សានុសិស្សដោយជ្រាលជ្រៅ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេង តន្ត្រី សិល្បៈ ឬកីឡា និងស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សចំនួន៣៥០នាក់ ស្រី ៧៧នាក់ ក្នុងនោះសិស្សកម្រិតមត្តេយ្យមូលដ្ឋានចំនួន ១៣០នាក់ ស្រី ៣៣នាក់ កម្រិតមត្តេយ្យសិក្សាចំនួន ៧២នាក់ ស្រី ១៤នាក់ និងកម្រិតបឋមសិក្សាចំនួន១៤៨ នាក់ ស្រី៣០នាក់។ សាលាមានគ្រូង្រៀនក្របខ័ណ្ឌពិសេសចំនួន៣៥នាក់ ស្រី ១៨នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាពិសេស ចំនួន៣៣នាក់ ស្រី ១៨នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៥នាក់ ស្រី៤ នាក់ គ្រូបង្រៀន និងបុគ្គលិកស្ម័គ្រចិត្តចំនួន ២៦នាក់ ស្រី ១៣នាក់ សរុបចំនួន ៩៩ នាក់ ស្រី ៥៤ នាក់។
អត្ថបទ ៖ សៅ យ៉ាម៉ង់








-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦