ព័ត៌មាន
បណ្តាក្រសួង-ស្ថាប័ននានា ចេញញតិថ្កោលទោសចំពោះយោធាថៃ ដែលបានបាញ់ពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់
ភ្លាមៗក្រោយយោធាថៃបើកការបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យបាត់បង់ជីវិតជនស៊ីវិលម្នាក់ និងរងរបួសចំនួនបីនាក់នោះ ព្រឹទ្ធសភា រដ្ឋសភា រួមទាំងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយបានចាត់ទុកថាសកម្មភាពនេះ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ផងដែរ។
យោងតាមញត្តិថ្កោលទោស ដែលបានចេញជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា របស់ព្រឹទ្ធសភា រដ្ឋ សភា និងបណ្តាក្រសួង ស្ថាប័ននានានោះ បានលើកឡើងដូចៗគ្នាថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខណៈទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់យោធាថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)ផងដែរ។
បណ្តាញត្តិទាំងនោះបានលើកឡើងទៀតថា ទង្វើរបស់ទាហានថៃដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBCនោះ។ មួយវិញទៀត តាមរយៈញត្តិក៏បានចាត់ទុកថា អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានថៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធរួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។
យ៉ាងណាក៏ដោយតាមរយៈញត្តិថ្កោលទោសទាំងនេះ ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានារបស់កម្ពុជា ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ ការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរវាងកម្ពុជា និងថៃ និងសកម្មភាពហិង្សាខុសច្បាប់របស់ភាគីថៃម្តងហើយម្តងទៀត ដូច្នេះហើយភាគីថៃត្រូវទទួលខុសត្រូវទាំង ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ជាមួយគ្នានេះបណ្តាក្រសួង ស្ថាប័នទាំងអស់របស់កម្ពុជា ក៏ បានអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ខណៈទង្វើរបស់ថៃនេះគឺជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹង ក៏បានអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់ បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរ ជាតិឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងប្រកបដោយសុច្ចរិតភាពផងដែរ៕ អត្ថបទបាន ចក់










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព