ព័ត៌មាន
ជនស៊ីវិល៣នាក់រងរបួសដោយយោធាថៃបាញ់ប្រហារ នៅព្រំដែន បញ្ចូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ នៅព្រឹកនេះ
ជនស៊ីវិលចំនួន៣នាក់រងរបួសដោយសារយោធាថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី សហការជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជួយសង្គ្រោះឲ្យរួចផុតពីការបាត់បង់អាយុជីវិត និងបានបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកានេះ។
ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ដោយមានការផ្តល់យោបល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា មកឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបនៅព្រឹកនេះក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី បានបញ្ចូនជនស៊ីវិលចំនួន៣នាក់រងរបួសដោយសារយោធាថៃបាញ់ប្រហារនៅភូមិព្រៃចាន់ ទៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពេលក្រុមគ្រូពេទ្យជំនាញបានធ្វើការវៈកាត់របួសពួកគេដោយជោគជ័យ កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ។ឯកឧត្តមបន្តទៀតថា ការបញ្ចូនអ្នករងរបួសទាំងបី ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានាប្រាកដអ្នរងរបួលទទួលបានការព្យាបាលយ៉ាងកក់ក្តៅ និងសុវត្ថិភាព។អ្នករងរបួសដោយសារយោធាថៃបាញ់ប្រហារ បានលើកឡើងថា សកម្មភាពយោធាថៃបាញ់មកលើខ្លួនគឺជាទង្វើអនុស្សធម៌ចង់បង្កជម្លោះជាមួយប្រទេសកម្ពុជា។ លើសពីនេះ លោកបានលើកឡើងពីហេតុការបាញ់ប្រហារបស់យោធាថៃមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ផងដែរ។នៅថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន៣នាក់រងរបួស និងបាត់បង់ជីវិតចំនួន ០១នាក់។អ្នករងរបួសទាំងបីនាក់នោះ មានឈ្មោះដូចជា៖លោក នី សុខម៉េង លោក សូ ចំរុង និងលោក រិត ចាន់ធា រងរបួស ត្រគៀកខាងស្តាំភៅខាងស្ដាំង និងពោះខាងស្ដាំ។អត្ថបទ៖ទូច សោភ័ណ





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព