ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីជាន់ខ្ពស់មុខងារសាធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ លេខាធិការដ្ឋានអាស៊ាន និងទីប្រឹក្សាគម្រោង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។
នាឱកាសនេះ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានឡើងថ្លែងសេចក្តីរាយការណ៍សង្ខេបអំពីសាវតាចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់វិស័យមុខងារសាធារណៈ នៅឆ្នាំ១៩៨១ រហូតមកដល់ពេលបច្ចុប្បន្ន និងវឌ្ឍនភាពនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ទាំង២លើក និងលទ្ធផលសម្រេចបានមួយចំនួននៃសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ជូនអង្គសិក្ខាសាលាទាំងមូល។
ថ្លែងបិទពិធីសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ក្នងនាមក្រសួងមុខងារសាធារណៈកម្ពុជា ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦ សូមស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សហការីពីប្រទេសទីម័រ-លេស្ទេ ព្រមទាំងរដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋប្រជាធិបតេយ្យប្រទេសទីម័រ-លេស្ទេ ចំពោះការទទួលបានការអនុម័តក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ថ្មីៗនេះ”។ […]“ក្នុងដំណើរការនៃការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ នេះគឺជាផែនការលើកទី៤របស់យើងសម្រាប់បរិបទថ្មី ក្នុងការកសាងវិស័យមុខងារសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងផ្តោតលើប្រជាជនជាស្នូល ដើម្បីឆ្ពោះបានទៅសម្រេចចក្ខុវិស័យសហគមអាស៊ានឆ្នាំ២០៤៥។” ឯកឧត្តមបានបន្ថែម។
ទន្ទឹមនេះ ឯកឧត្តម ក៏បានចែករំលែកជូនសិក្ខាសាលាអំពីបទពិសោធរបស់កម្ពុជាក្នុងការកសាង និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលផ្តើមចេញពីមូលដ្ឋានគ្រឹះនៃសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារដើមទុនធនធានមនុស្ស។ និងបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងប្រទេសដៃគូរមានដំណើរការវិវត្តនៃទំនើបកម្មនៃវិស័យមុខងារសាធារណៈរៀងៗខ្លួន។










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព