ព័ត៌មាន
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចែករំលែកដល់វាគ្មិនអន្តរជាតិលើការវិវត្ត នៃបញ្ញាសិប្បនិម្មិត AI
ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកដល់វាគ្មិនអន្តរជាតិ លើការវិវត្តនៃបញ្ញាសិប្បនិម្មិត AI និងសារៈសំខាន់ លើការធានាបានការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ សំដៅរក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរឆ្ពោះទៅទសវត្សរ៍នៃការផ្លាស់ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” ក្នុងពិព័រណ៍បច្ចេកវិទ្យា ហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីឯកឧត្តម Michael S. Barr សមាជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាមេរិក, ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាលធនាគារ កណ្តាលម៉ាឡេស៊ី, លោកស្រី Lucy Rigby KC MP លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និងអភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំទាវ Soraya Hakuziyaremye ទេសាភិបាល ធនាគារកណ្តាលប្រទេសរវ៉ាន់ដា ក្រោមការសម្របសម្រួលពីលោក Tommaso Mancini-Griffoli អនុប្រធាននាយកដ្ឋានរូបិយវត្ថុ និង ទីផ្សារមូលធន នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។
ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិតទេសាភិបាល ក៏បានលើកឡើងពីការវិវត្តនៃបញ្ញាសិប្បនិម្មិត AI ដែលពិភពលោក កំពុងក្តោបយក និងបង្ហាញអំពីសារៈសំខាន់ នៃការធានាបានលើភាពច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវខ្ពស់ សំដៅ រក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ។
សូមរំលេចថា ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី គឺជាវេទិកាសកលដែលមានការចូលរួមពីអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹង និងសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមាន សុវត្ថិភាព និងបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព