ព័ត៌មាន
គណបក្សប្រជាជនកម្ពុជា ច្រានចោលសេចក្តីថ្លែងការណ៍គណបក្សភឿថៃ ចោទថា កម្ពុជាបានដាក់មីនថ្មី បណ្តាលឱ្យកងទ័ពថៃរបួស
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មី ដែលបានបណ្ដាល ឱ្យកងទ័ពថៃរបួសកាលពីពេលថ្មីៗនេះ។ ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ការស៊ើបអង្កេត ច្បាស់លាស់ ឬការប្រើប្រាស់បញ្ហាផ្ទុះមីន ដើម្បីមួលបង្កាច់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។
គណបក្សប្រជាជនកម្ពុជា សូមផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយគ្មានហេតុផល របស់កងទ័ព ថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យ ជនស៊ីវិលស្លាប់ ១នាក់ និងរងរបួស ៣នាក់ ដែលមានចេតនាបំផ្លាញកិច្ចខិតខំប្រឹងប្រែងនាំមកនូវបទឈប់បាញ់ និង សន្តិភាពយ៉ាងពិតប្រាកដ។ ដូចនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យដោយមានការចូលរួមពីជំនាញ ការបរទេស ដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ជូនជនរងគ្រោះទាំងនោះ។
ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ គ្រាប់មីន និងបោសសម្អាតសំណស់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកដល់ ប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានា ដែលត្រូវបានសហគមន៍អន្តរជាតិបាន កោតសរសើរថា ជាប្រទេសគំរូក្នុងវិស័យសកម្មភាពមីនសកល។ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់នូវរាល់សកម្មភាពឆបោកតាមអនឡាញ តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែក ព័ត៌មាន និងការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក ដែលបានសម្រេចនូវលទ្ធផលជាក់ស្ដែងជាច្រើន។
គណបក្សប្រជាជនកម្ពុជា សូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យបន្តគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងពេញលេញ នូវច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ នាយករដ្ឋមន្តី ម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសចំពោះសេចក្ដីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ ដើម្បីបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន។
គណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះសន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference- ISC) ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេស ប៉ាគីស្ថាន ដោយអំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃ។
គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការបន្តរក្សា សន្តិភាព ការគោរពច្បាប់អន្ដរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ប្រឈមដោយសន្តិវិធី ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា ត្រូវ ដើរតួនាទីស្ថាបនាដោយយកសុខុមាលភាពប្រជាជនជាស្នូល៕


-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS14 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!