ព័ត៌មាន
កម្ពុជា- សិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការ នៃការទូទាត់ឆ្លងដែន ដើម្បីផ្តល់លទ្ធភាពជូនប្រជាជនកម្ពុជា
កម្ពុជា-សិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃូអរកូត ដំណាក់កាលទី១ ដើម្បីផ្តល់លទ្ធភាពឱ្យ ប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ ប្រទេសសិង្ហបុរី ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់ កាលទី១៖ កម្ពុជាស្កេនឃូអរកូតនៅក្នុងប្រទេសសិង្ហបុរី) នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅ ប្រទេសសិង្ហបុរី។
ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន តាមឃូអរកូតដំណាក់កាលទី១នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយ ប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់ តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្ដល់ លទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ភ្លាមៗ។ ការណ៍នេះពិតជាចាំបាច់ណាស់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។
គម្រោងទូទាត់ឆ្លងដែននេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group, ដែលការណ៍នេះបានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់ របស់វិស័យឯកជន ក្នុងការជំរុញការតភា្ជប់ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សន វិស័យរួម ក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ាន ប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យ វែងឆ្ងាយរបស់ធនាគារ ជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មក្នុងតំបន់ប្រកបដោយនវានុវត្តន៍៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព