ព័ត៌មាន
កម្ពុជា ប្ដេជ្ញាចិត្តជាថ្មីក្នុងការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.)
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក តាន់ អៀងដាវីឌ លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជា បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទការពិនិត្យឡើងវិញដោយគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរក្សាសន្តិភាព របស់គណៈកម្មាធិការកិច្ចការនយោបាយពិសេស និងការលុបបំបាត់អាណានិគម នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។
នៅក្នុងសេចក្ដីថ្លែងការណ៍ កម្ពុជាបានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដើម្បីពង្រឹងប្រតិបត្តិការថែរក្សាសន្តិភាព ដូចតទៅ៖ (១) ការឯកភាពនយោបាយរបស់ក្រុមប្រឹក្សាសន្តិសុខ (២) យុទ្ធសាស្ត្រចាកចេញត្រូវស្របតាមបរិបទប្រទេសនីមួយៗ និងម្ចាស់ការដោយប្រទេសម្ចាស់ផ្ទះ (៣) ភាពជាដៃគូប្រកបដោយប្រសិទ្ធភាពរវាងបេសកកម្ម ប្រទេសម្ចាស់ផ្ទះ អង្គការតំបន់ និងស្ថាប័នរបស់អ.ស.ប. (៤) សារៈសំខាន់នៃការកសាងសមត្ថភាព និង (៥) ការចូលរួមរបស់ស្ត្រីក្នុងការរក្សាសន្តិភាព។
សូមជម្រាបជូនថា គិតចាប់តាំងពីឆ្នាំ២០០៦ មក ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រមាណ ១០.០០០ នាក់ រួមមានស្ត្រីជាង៨០០ នាក់ ទៅកាន់បេសកកម្មចំនួន១០ នៅទូទាំងពិភពលោក ដែលកងកម្លាំងកម្ពុជាបានរួមចំណែកការពារជនស៊ីវិល បោសសម្អាតមីន និងកសាងសហគមន៍ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម៕


-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព