ព័ត៌មាន
ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនឹងទទួលបានសំណង់ធារាសាស្រ្តធំៗ ២បន្ថែមទៀតក្នុងឆ្នាំ២០២៦ខាងមុខនេះ
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធនធានទឹក និងឧត្តុនិយម គ្រោងសាងសង់សំណង់ធារាសាស្រ្តធំៗចំនួន ២បន្ថែមទៀត ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹក និងស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនអតីតយុទ្ធជន។
ក្នុងឱកាសដឹកនាំក្រុមការងារក្រសួងចុះពិនិត្យប្រព័ន្ធធារាស្រ្តក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ក្រសួងនឹងបន្តសាងសង់សំណង់ស្ទាក់ទឹកធំចំនួន២ទីតាំងបន្ថែមទៀត ដែលមានវិសាលភាពស្តុកទឹកបានរហូតដល់ជាង២លានម៉ែត្រគូប ស្ថាបនាដោយប្រើប្រាស់ថវិកាជាតិក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិច។
លោក តាំង សុផាត បានគូសបញ្ជាក់ទៀតថា បេសកកម្មការងាររបស់ក្រសួងក្នុងការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ទឹកជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រើប្រាស់បានខួបប្រាំងខួបវស្សាក្នុងការរស់នៅប្រចាំថ្ងៃ និងជាពិសេសអាចបំពេញតម្រូវការស្រោចស្រពដំណាំកសិកម្ម ស្របពេលដែលអ្នកភូមិបាននឹងកំពុងអនុវត្តគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។
សូមជម្រាបជូនថា បច្ចុប្បន្នប្រព័ន្ធធារាសាស្រ្តនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងមានទំនប់ស្ទាក់ទឹកមួយ និងទំនប់បង្ហៀរមួយ ដែលពុំទាន់អាចបំពេញតម្រូវការទឹកសម្រាប់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកនៅទីនេះ ទើបក្រសួងធនធានទឹក និងឧត្តុនិយមបានបន្តសាងសង់ទំនប់ស្ទាក់ទឹក ២បន្ថែមទៀត ហើយក្រៅពីនេះក្រសួងក៏បន្តកៀរគរថវិកាសម្រាប់គាំទ្រសម្រាប់អនុវត្តគម្រោងសាងសង់ទំនប់ដី ២ខ្សែ បន្ថែមទៀតដែរ មានប្រវែងប្រមាណ ៣៥០០ម៉ែត្រ ដែលនេះជាផែនការបន្ទាប់៕








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព