ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បង្កើតហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ បង្កើតបរិយាកាសរស់នៅដល់ប្រជាជន
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធ ផ្លូវជនបទកាន់តែរឹងមាំ ដើម្បីបង្កបរិយាកាសដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារជួសជុលស្តារឡើងវិញ និងស្ថាបនាផ្លូវចំនួន២គម្រោង ស្ថិតនៅ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យមើល ជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាជំរុញការស្ថាបនា ជាពិសេសផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់ របស់រាជរដ្ឋាភិបាល ដោយក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន ក្នុងគោលដៅជំរុញការស្ថាបនាផ្លូវឱ្យមានភាព ប្រទាក់ក្រឡា និងជាផ្លូវប្រកបដោយគុណភាព ជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ ការដឹកជញ្ជូន និងក៏ជាផ្នែកមួយនៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គមនៅតាមជនបទ ផងដែរ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានអនុវត្តសម្រេចទៅតាមផែនការ ជាក់ស្តែងការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ទៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្ត តាកែវ និងគម្រោងមួយទៀតនៅលើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២ខ្សែ ប្រវែងសរុប ៣ ៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗទៀត ស្ថិតនៅភូមិដំណាក់ត្រាច ទៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាគម្រោងបញ្ចប់សុពលភាព) ដោយផ្លូវទាំងនោះបាននិងកំពុងផ្តល់ប្រយោជន៍គ្រប់បែបយ៉ាង គឺមិនត្រឹមបម្រើដល់ប្រជាជននៅ មូលដ្ឋានប៉ុណ្ណោះទេ ផ្លូវទាំងនេះក៏បម្រើដល់ការដឹកជញ្ជូនគ្រប់អន្តរវិស័យ ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម៕
អត្ថបទ៖សុនរ៉ាឌី



























-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន4 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច