ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល សួរសុខទុក្ខប្រជាជនខ្មែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិលស្លូតត្រង់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ព័ន្ធ ពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលម្អិតលើករណីជំងឺនីមួយៗ ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែមលើភាពច្បាស់លាស់នៃការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្រ្តនៃការព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។
សូមជម្រាបជូនថា បច្ចុប្បន្នអ្នកជំងឺទាំង ៣នាក់ បានបញ្ជូនបន្តពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបន្តតាមដាន សម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង និងក្រុមគ្រូពេទ្យគ្រប់ជំនាញ ស្របតាមអនុសាសន៍យកចិត្តទុកដាក់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
អត្ថបទ រដ្ឋា











-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព