ព័ត៌មាន
អូស្រ្តាលីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើន និងជឿនលឿនទៅមុខ និងគាំទ្រវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥
តាមរយៈ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជា ចាប់ពីការសាងសង់ប្រព័ន្ធធារាសាស្រ្ត ការកែលម្អរគុណភាពពូជស្រូវ រហូតដល់ការផ្តោតលើបច្ចេកវិទ្យាកសិកម្ម ការកែច្នៃក្នុងស្រុក និងការបើកឱកាសនាំចេញសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។
ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជាបញ្ជាក់ថា៖«យើងមានសេចក្តីរីករាយក្នុងការគាំទ្រវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥ (CAFE25) ដែលជាវេទិកាសំខាន់មួយដើម្បីលើកកម្ពស់ការវិនិយោគ ការនាំចេញ និងភាពជាដៃគូក្នុងវិស័យកសិកម្ម»។
ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា បានចាត់ទុក ពិព័រណ៍កសិកម្មនាពេលនេះបានប្រមូលផ្តុំកសិករ ពាណិជ្ជករ មន្ត្រីរដ្ឋាភិបាល អ្នកវិនិយោគ និងតំណាងក្រុមហ៊ុនកសិ-ឧស្សាហកម្មជាង ៨,០០០ នាក់ ដើម្បីបង្កើតបណ្តាញ ផ្លាស់ប្តូរទស្សនៈ និងបង្ហាញបច្ចេកវិទ្យា និងផលិតផលទំនើបៗ។
នៅក្នុងព្រឹត្តិការណ៍នេះ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា មានរីករាយដែលបានឃើញក្រុមហ៊ុនជាច្រើន ដែលអូស្ត្រាលីធ្វើការជាមួយ តាមរយៈកម្មវិធី CAPRED៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព