ព័ត៌មាន
កម្ពុជាស្នើឱ្យគណៈប្រតិភូ Baiyi Club សិក្សាលើការវិនិយោគ និងជួយជំរុញវិនិយោគិនចិនមកបណ្តាក់ទុន
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើឱ្យគណៈប្រតិភូ Baiyi Club សិក្សាស្វែងយល់ពីឱកាសវិនិយោគក្នុងការផលិតវត្ថុ ធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា នឹងនាំយកម៉ាកល្បីៗរបស់ចិន ក៏ដូចជាការជំរុញវិនិយោគិនចិន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជា។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Baiyi Club ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន Top Brand Union, ស្ថាបនិក Baiyi Club និងជាប្រធាន China Brand Festival ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដ៏មានឥទ្ធិពលមួយនៅប្រទេស ចិន ដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនល្បីៗក្នុងវិស័យឧស្សាហកម្មផ្សេងៗ។
ឯកឧត្តមអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះគណៈប្រតិភូ និងបានលើកឡើងអំពីវត្តមានរបស់ម៉ាក យីហោល្បីៗរបស់ចិន កំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។ តាមរយៈជំនួបលើកនេះ ឯកឧត្តមសង្ឃឹមថា គណៈប្រតិភូដែលជាសមាជិកនៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club នឹងនាំយកម៉ាកល្បីៗរបស់ចិន ក៏ដូចជាជំរុញវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូពីទំនាក់ទំនងការទូត និងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបាន យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ និងបានលើកទ្បើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅ កម្ពុជា ដែលមានភាពបើកចំហ និងអំណោយផល ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគ។ រីឯទំហំវិនិយោគរបស់ចិន នៅតែរក្សា បាននូវចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេលមួយទស្សវត្សរ៍នេះ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រាបជូនថា កម្ពុជាបានមានគំនិតផ្តួច ផ្តើមឧស្សាហកម្មសមាហរណ សំដៅចាប់យកនូវការវិនិយោគរបស់ចិនក្នុងចង្កោមឧស្សាហកម្ម ដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេសការផលិតវត្ថុធាតុដើម និងផលិតផល ពាក់កណ្តាលសម្រេច បញ្ហានេះ,ឯកឧត្តម ស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគក្នុងការ ផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជាដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។
លោក វ៉ាង យ៉ុង បានជម្រាបជូនពីសាវតារបស់ Baiyi Club ដែលបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធ ធុរកិច្ចចិន ផ្តោតទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារដែលទើបតែងើបទ្បើង បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជា យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រជាដើម។ ជារួម សមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ ហើយបរិស្ថានវិនិយោគពិតជាមានភាពអំណោយផល ក្នុងនោះសមាជិកគណៈប្រតិភូ បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការ បណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព