ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមប្រធានកិត្តិយស់ក្រុមបាល់ទាល់ពិធីករកីឡាកម្ពុជា បានអញ្ជើញ ចូលរួមបរិច្ចាគឈាម ដើម្បីផ្តល់ឈាមផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងគោលបំណងរួបរួម សាមគ្គីគ្នា ជាកម្លាំងតែមួយជាមួយប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាល។
បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីតាំងបរិច្ចាគឈាមនៅពហុកីឡដ្ឋានជាតិ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សម្រាប់ក្រុមបាល់ទាល់ពិធីករកីឡា បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះ ជាលើកទី៣ហើយ ដោយលើកនេះជាលើកទី៣ ហើយដោយសារប្រទេសកម្ពុជា នៅតែមានតម្រូវការឈាមច្រើនក្នុងមួយថ្ងៃៗ ពិសេសដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែលមិនអាចនឹកស្មានដល់ ហើយដើម្បីត្រៀមឱ្យមានឈាមទុកនៅក្នុងស្តុកជាមុន។ ឯកឧត្តម បានបន្តទៀតថា ក្នុងនេះឯកឧត្តម ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត នាំគ្នាចូលរួមបរិច្ចាគឈាម ដើម្បីប្រជាជនកម្ពុជា ហើយដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលត្រូវទាហានថៃបាញ់រះបណ្តាលឱ្យរងរបួស នៅភូមិព្រៃចាន់ផងដែរ ជាមួយគ្នានេះឯកឧត្តមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា បើយោងតាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា រៀងរាល់៥នាទីម្តង កម្ពុជាត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយក្នុងមួយថ្ងៃ ត្រូវការឈាមពី ៣៥០ប្លោក ទៅ៤៥០ប្លោក ហើយក្នុងមួយឆ្នាំកម្ពុជាត្រូវការឈាមប្រមាណជាង១សែន៧ម៉ឺនប្លោក៕ អត្ថបទ៖ គង់ រ៉េន












-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព