ព័ត៌មាន
ក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌទាំង៤នៃរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាគ្នា ពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រី
ភ្នំពេញ៖ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះវិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ)។ យុទ្ធនាការជំរឿនមន្ត្រីសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញ ហើយនឹងត្រូវបន្តតាមបណ្តាខេត្តនានាទូទាំងប្រទេស។
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌ៧មករា នៃរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមភូមិសាស្ត្រទាំ៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៃភូមិសាស្ត្រខណ្ឌទាំង៤ ព្រមទាំងប្រធាន និងមន្ត្រីជំនាញនៃការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌ៧មករា នៃរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងមុខងារសាធារណៈ បានបង្ហាញពីរំហូរនៃដំណើរការនៃការធ្វើជំរឿនមន្ត្រី ព្រមទាំងកិច្ចការងារនានា ដែលគាំទ្រដល់ការអនុវត្តការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ។ ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់ប្រធានការិយាល័យ នៃខណ្ឌទាំង៤ ព្រមទាំងមតិយោបល់ដែលជាធាតុចូលដ៏សំខាន់ៗរបស់អង្គប្រជុំរួចមក ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការកោតសរសើរដល់ការិយាល័យអប់រំដែលបានពិនិត្យ និងបញ្ចូលទិន្នន័យរួចរាល់តាមកាលកំណត់ និងបានសំណូមពរដល់ការិយាល័យអប់រំ ដែលពុំទាន់បានបញ្ចូលទិន្នន័យ សូមពន្លឿនការពិនិត្យ និងបញ្ចូលឱ្យបានឆាប់រួចរាល់ ដើម្បីជំរុញដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលខាងមុខ។ គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នា។











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព