ព័ត៌មាន
អគ្គនាយក CMAC ឆ្លើយតប ៣ហេតុការណ៍ ចំពោះភាគីថៃបំភ្លៃគ្មានការអៀនខ្មាស លាបពណ៌ មកកម្ពុជា
នារាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ ឆ្លើយតប ៣ហេុតការណ៍ ចំពោះភាគីថៃ ដែលបានបំភ្លៃ លាបពណ៌ មកកម្ពុជាជាបន្តបន្ទាប់។
ឯកឧត្តម ហេង រតនា បានលើកឡើងថា បោកប្រោសរាស្ត្រខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង! ជាន់ផ្ទុះគ្រាប់មីន អាងបង្កសង្គ្រាមឈ្លានពាន អាងហែកចោលកិច្ចព្រមព្រៀងសន្តិភាព។ គ្រាន់តែចង់បង្ហាញជាឧទាហរណ៍ជាក់ស្តែងខ្លីៗពីទង្វើគ្មានការអៀនខ្មាស។
១. ផ្ទុះគ្រាប់មីន អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី៖ ឈរលើភាពជាក់ស្តែងការផ្ទុះគ្រាប់មីនចាស់ឬគ្រាប់ដាក់ថ្មីជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ តើការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា? តើអ្វីជាមូលហេតុពិតប្រាកដនៃបញ្ហា ដោយការផ្ទុះគ្រាប់មីន ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា?
២. គ្រាប់បែកចង្កោមប្រភេទM85 របស់ថៃសំណល់សង្គ្រាម ផ្ទុះស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ និងឪពុករងរបួសជាទម្ងន់ កាលពីថ្ងៃទី២៥ ខែតុលា ក៏ចោទថាខ្មែរបន្លំលាបពណ៌ថៃ ដោយសំអាងថាគ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់ ដោយបកស្រាយថាគ្រាប់បែកចង្កោមទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង self destruction គ្មានគ្រាប់បែកចង្កោមនៅសល់ទេ!! កម្ពុជា បានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃបាញ់នោះ មួយចំនួនជូនដេីម្បីពិនិត្យជាក់ស្តែងប្រសិនជាចង់ឃើញពិតប្រាកដ។
៣. ទាហានថៃបាញ់ប្រហារលេីជនសុីវិលជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មានម្នាក់ស្លាប់និងរងរបួសចំនួន៣ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់ទេ ប៉ុន្តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង និងចោទថាអ្នកស្លាប់នោះ ជាការស្លាប់ក្លែងក្លាយ (Cambodian Fake Death!)។
ឯកឧត្តម ហេង រតនា លើកឡើងបន្ថែមថា ឥឡូវក្រសួងមហាផ្ទៃបានស៊ើបអង្កេត និងមានភស្តុតាងគ្រប់គ្រាន់ មនុស្សស្លាប់ និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហាររបស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់ និងរងរបួសស្អីនោះទេ។ សង្គមស៊ីវិល័យ និងសម័យឌីយីថល យុទ្ធសាស្ត្រប្រែ និងលាបពណ៌បែបនេះ អាចរងនូវភាពអាម៉ាស់មិនខានឡើយ៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព