ព័ត៌មាន
ពលរដ្ឋភៀសសឹក ៥០០គ្រួសារមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានទទួលអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និង លោក ផែង វណ្ណៈ បាន នាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី មកចែក ជូនប្រជាពលរដ្ឋ ភៀស សឹកមកពីភូមិ ព្រៃចាន់ និង ភូមិ ជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន ៥០០ គ្រួសារ ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាព វត្តច័ន្ទស៊ីសាមគ្គីរតនារាម ដោយ ក្នុងមួយ គ្រួសារ ៗទទួលបាន អង្ករ២៥ គីឡូ ក្រាម មី១កេស ថ្នាំមូស ២ដបទឹក សុទ្ធ១យួរ ទឹក ត្រី១ដប មុង១ ភួយ១ ខ្នេីយ១ ថវិកា១០ម៉ឺន រៀល ។
ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានពាំនាំនូវ ប្រសាសន៍ ផ្ដាំផ្ញើ សាកសួរសុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ជនភៀសសឹក ពី សំណាក់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ដែលជានិច្ចកាល សម្ដេច ធិបតី និង លោកជំទាវ បណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ ពេលវេលា គ្រប់ ទីកន្លែង ។
សូមបញ្ជាក់ថាបងប្អូន ប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ បានចាកចេញពីផ្ទះនៅភូមិព្រៃចាន់ និងភូមិ ជោគជ័យ មកមណ្ឌលសុវត្ថិភាព បន្ទាប់ពីទាហានថៃបានបេីកការបាញ់ ប្រហារ មកលេី ប្រជាពលរដ្ឋ ស្លូតត្រង់ នៅភូមិ ព្រៃចាន់ កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បណ្ដាលឱ្យពលរដ្ឋ ស្លូតត្រង់ស្លាប់ម្នាក់ និងរងរបួស ធ្ងន់ ៣នាក់ ៕










-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព