ព័ត៌មាន
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ
តាកែវ ៖ នាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកកោះអណ្តែត ខេត្តតាកែវ។
លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពេទ្យព្រះអង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព នឹងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្នុងគោលបំណងជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តតាកែវ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកកោះអណ្តែត ជាពិសេសទទួលបានការគាំទ្រមូលនិធិពីមូលនិធិ ហ្វ្រេដហូឡូ កម្ពុជា (Fred Hollows Foundation) ដែលជាដៃគូសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។ ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែក ឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែក ដ៏មានតម្លៃរបស់យើងគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរ ឯកឧត្តម ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋរស់នៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្តតាកែវ ពិតជាមានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដោយលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollows Foundation អញ្ជើញចូលរួមចុះពិនិត្យ ព្យាបាលជំងឺភ្នែក និងផ្តល់វ៉ែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រោះថាស្រុកកោះអណ្តែត គឺជាស្រុកមួយ នៅជាប់ព្រំដែន កម្ពុជា-វៀតណាម ហើយ៦ខែគោក និង៦ខែទឹក។ ដូច្នេះក្នុងនាមមនី្ទរសុខាភិបាលខេត្ត មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរ អរគុណដ៏ជ្រាវជ្រៅជាទីបំផុត ចំពោះទឹកចិត្តក្នុងការជួយ ជាជំនួយដោយឥតគិតថ្លៃនេះ។
ជាចុងក្រោយ លោកស្រី សំ សុជា នាយិកា កម្មវិធីមូលនិធិ Fred Hollows Foundation ពិតជាមានសេចកី្តរីករាយយ៉ាងក្រៃលែង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមពិនិត្យភ្នែក ព្រមទាំងទទួលយកសេវាការព្យាបាល ការថែទាំ ឬមួយក៏ត្រូវការប្រើប្រាស់វ៉ែនតា និងសូមអរគុណដល់លោកសាស្រ្តាចារ្យរង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានដឹកនាំសហការី ក៏ដូចជាមនី្ទរពេទ្យបង្អែក និងមនី្ទរសុខាភិបាលខេត្តតាកែវ បានសហការគ្នាយ៉ាងល្អ ក្នុងការគាំទ្រដើម្បីផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃផងដែរ៕
អត្ថបទ រដ្ឋា






























-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព