ព័ត៌មាន
ពលរដ្ឋខ្មែររស់នៅអាមេរិក និងអូស្រ្តាលី បន្តថ្កោលទោសចំពោះទាហានថៃដែលបាញ់ប្រហារមកលើពល រដ្ឋខ្មែរនៅភូមិព្រៃចាន់
ពលរដ្ឋខ្មែររស់នៅ សហរដ្ឋអាមេរិក និង អូស្ត្រាលី បានបន្តចេញវិដេអូឃ្លីបប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់រងរបួស កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។
តាមរយៈវិដេអូឃ្លីបជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នានេះ បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះបានចាត់ទុកថា ទង្វើរបស់ទាហានថៃដែលបានបាញ់ប្រហារប្រជាជនខ្មែរស្លូតត្រង់នេះ គឺជាទង្វើដ៏ព្រៃផ្សៃអមនុស្សធម៌ ហើយក្នុងនាមប្រជាពលរដ្ឋខ្មែរសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងសូមអំពាវ នាវឲ្យសហគមន៍អន្តរជាតិ ក៏ដូចជាឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកជួយដាក់សម្ពាធទៅលើ កងទ័ពថៃ ក៏ដូចជារដ្ឋាភិបាលថៃឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ និងកិច្ចព្រមព្រៀងទាំងឡាយ របស់កម្ពុជា និងថៃផងដែរ។
សូមបញ្ជាក់ថា ទង្វើដ៏អមនុស្សធម៌របស់ភាគីថៃនេះ គឺខុសច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC៕

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព