ព័ត៌មាន
រដ្ឋមន្រ្តីអំពាវនាវពលករខ្មែរនៅថៃវិលត្រឡប់មកស្រុកកំណើតវិញ ខណៈឱកាសការងារក្នុងស្រុកមានច្រើន
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃឱ្យវិលត្រឡប់មកស្រុកកំណើតវិញ ខណៈឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូន។
ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។ពិព័រណ៍ការងារនេះធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកថ្មគោល សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់។
ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនរបស់ថៃបានផ្សាយអំពីករណីរដ្ឋាភិបាលថៃមិនបន្តលិខិតផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីថៃ។ឆ្លើយតបនឹងករណីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យពលករខ្មែរឆាប់វិលត្រឡប់មកស្រុកកំណើតវិញប្រសិនបើទទួលការរើសអើង គំរាមកំហែង ឬមានអារម្មណ៍ថាគ្មានសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងឱ្យដឹងបន្ថែមថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ អតីតពលករខ្មែរជាង៤០ម៉ឺននាក់ទទួលបានការងារធ្វើក្នុងចំណោមអតីតពលករខ្មែរជាង៩០ម៉ឺននាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វែងរកការងារធ្វើ៕





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព