ព័ត៌មាន
សិស្សកម្ពុជារស់នៅជាប់ព្រំដែនទទូចឱ្យអន្ដរជាតិរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរដែលទាហានថៃបាញ់សម្លាប់
សិស្សសាលាកម្ពុជាដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ដព្រះវិហារបានទទូចឱ្យសហគមន៍អន្ដរជាតិ ជួយរកយុត្ថិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានទាហានថៃបាញ់សម្លាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ព្រមទាំងដោះលែងវីរកងទ័ពខ្មែរចំនួន ១៨ រូប មកឱ្យកម្ពុជា ខណៈដែលភាគីថៃធ្លាប់បានទទួលស្គាល់កិច្ចព្រមព្រៀងសន្ដិភាព និងបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥ កន្លងមក។
សិស្សសាលានៃអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលមានចំង៉ាប្រមាណ២០គម ពីព្រំប្រទល់ព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ បានឱ្យដឹងដូចគ្នាថា ក្រោយពីបានវិលត្រឡប់មកពីមណ្ឌលសុវត្ថិភាពជាមួយក្រុមគ្រួសារ រស់នៅក្នុងភូមិឋានវិញ គឺតំបន់ជាប់ព្រំដែនកម្ពុជាថៃនេះ មានភាពស្ងប់ស្ងាត់ធម្មតា គ្រួសាររបស់ពួកគាត់ ធ្វើសកម្មភាពប្រកបរបរធម្មតា ជាពិសេស ពួកគាត់បានចូលរៀនឡើងវិញនេះ។
ពួកគាត់ពិតជាមានអារម្មណ៍រីករាយក្នុងការទទួលយកចំណេះដឹងដើម្បី ចូលរួមបំរើសង្គមជាតិជាមួយរាជរដ្ឋាភិបាល ជាពិសេសអភិវឌ្ឍន៍អភិវឌ្ឍន៍ក្រុមគ្រួសារឱ្យមានភាពរីកចំរើន។ពួកគាត់បន្ដថា បើទោះបីព្រំដែនកម្ពុជាថៃ ក្នុងតំបន់ពួកគាត់រស់នៅមានស្ថានភាពល្អប្រសើរក្ដី ប៉ុន្ដែពួកគាត់នៅតែចង់ឃើញតំបន់ព្រំដែនផ្សេងៗទៀត មានសន្ដិភាព ដូចជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ជោគជ័យ ដែលមានទាហានថៃនៅតែឈ្លានពាន និងប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្ដាលឱ្យស្លាប់យ៉ាងអយុត្ថិធម៌បំផុត។ពួកគាត់ទទួចឱ្យសហគមន៍អន្ដរជាតិជួយរកយុត្ដិធម៌ឱ្យប្រទេសកម្ពុជា ព្រមទាំងភាគីថៃ ត្រូវដោះលែងវីរកងទ័ពមកឱ្យកម្ពុជាវិញ តាមកិច្ចព្រមព្រៀសន្ដិភាពដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។
សូមរំលឹកថា បន្ទាប់ពីមានសេចក្ដីថ្លែងការស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម់ាស៊ី ប្រជាពលរដ្ឋបានត្រឡប់មកកាន់ទីលំនៅដើមវិញ បន្ទាប់ពីបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព នៅតាមបណ្ដាខេត្ដផ្សេងៗ ដោយសារតែទាហានថៃបានបាញ់មកលើទាហានកម្ពុជាមុន កាលពីអំឡុងចុងខែកក្កដាឆ្នាំ២០២៥កន្លមក៕




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព