ព័ត៌មាន
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ពិនិត្យព្យាបាលជំងឺទូទៅមិនយកកម្រៃជូនពលជនភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ
នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) របស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃជូនប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹក និងតែងតែគិតគួរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជនភៀសសឹកបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអរគុណដល់ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកចិត្តទុកដាក់ពិនិត្យសុខភាពជូនបង ប្អូនប្រជាពលរដ្ឋ និងអំពាវនាវឱ្យប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព មេត្តាអត់ធ្មត់ និងស្ដាប់នូវការណែនាំរបស់អាជ្ញាធរ និងជឿជាក់ទៅលើការដឹកនាំប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃ ប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ នឹងវិលត្រឡប់ទៅរកសភាពដើមវិញ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងចិត្តមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលដល់រាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង ក្នុងការការពារបូរណភាពដែនដី និងជាតិមាតុភូមិនៃយើង។
សូមជម្រាបថា ការពិនិត្យព្យាបាលជំងឺនេះ ប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕
















-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព