ព័ត៌មាន
ពលរដ្ឋខ្មែររស់នៅទីក្រុង Auckland ប្រទេសនូវ៉ែលហ្សេឡង់ជាង ២០០នាក់ប្រមូលផ្តុំគ្នា ថ្កោលទោសទង្វើឃោរឃៅរបស់យោធាថៃបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា
ទីក្រុងអូក្លិន (Auckland) ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ក្នុងទីក្រុងអូក្លិន (Auckland)ប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០ នាក់ ប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុងទីក្រុងអូក្លិន (Auckland) បានថ្កោលទោស និងរិះគន់ការបាញ់ប្រហារយ៉ាងឃោរឃៅរបស់យោធាថៃ មកលើប្រជាជនស្លូតត្រង់កម្ពុជា បណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។
នៅក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានសម្តែងមតិ ទាមទាររកយុត្តិធម៌ពីប្រទេសថៃដែលបានបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា។ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានទាមទារឱ្យថៃគោរពកិច្ចព្រមព្រាងសន្តិភាពកូឡាឡាំពួរយ៉ាងម៉ឺងម៉ាត់។
ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យយោធាថៃ បញ្ឈប់ការបាញ់ប្រហារ និងការបង្ករហិង្សាមកលើប្រជាជនស្លូតត្រង់កម្ពុជា ដែលបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បាន គោរព វិញ្ញាណក្ខន្ធ ប្រជាជនដែលបានបាត់បង់ជីវិតពីការបាញ់ប្រហារដ៏ឃោរឃៅពីសំណាក់យោធាថៃ ហើយក៏បានទាមទារដោះលែងទាហានកម្ពុជាទាំង ១៨រូប ដែលយោធាថៃបានចាប់ខ្លួនដោយខុសច្បាប់នោះ មកវិញដោយឥតលក្ខខណ្ឌ។
ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានធ្វើការថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ឯកឧត្តម Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានអន្តរាគមន៍បន្ទាប់ពីមានការបាញ់ប្រហារនេះកើតឡើង៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព