ព័ត៌មាន
យុវជន ស.ស.យ.ក វិស័យកសិកម្មស្រុកទឹកឈូចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនពលរដ្ឋ
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ការចុះមកជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយវិស័យកសិកម្មស្រុក បង្កើតទំនាក់ទំនងល្អ រវាងយុវជនដែលជាមន្ត្រីកសិកម្មតាមឃុំនីមួយៗ ឲ្យធ្វើការរួមគ្នា រួមសាមគ្គីគ្នា ដើម្បីជួយដល់កសិករជួបការលំបាកក្នុងជីវភាព និងបង្ហាញអំពីសកម្មភាពទូទៅរបស់ ស.ស.យ.ក ស្រុកទឹកឈូផង។
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកទឹកឈូ លោក អំ តារា បានបញ្ជាក់ថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកទឹកឈូ រូបលោកបានដឹកនាំ ក្រុមយុវជនវិស័យកសិកម្ម ដែលជាមន្ត្រីកសិកម្មឃុំទាំងអស់ក្នុងស្រុក រួមនឹងយុវជន និងអាជ្ញាធរឃុំកណ្តោល ចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិទឹកក្រហម។
ក្រុមយុវជនដែលបានចូលរួមច្រូតស្រូវបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ហើយថាពួកគាត់បានស្វែងយល់ច្រើនអំពីផលលំបាក នៃការធ្វើដំណាំស្រូវតាមបែបប្រពៃណី ជាក់ស្តែងការច្រូតកាត់ដោយដៃ វាជាប្រពៃណីមួយរបស់ពលរដ្ឋខ្មែរ ដែលជិតបាត់បង់ទៅហើយ ដោយសារការអភិវឌ្ឍន៍ និង របបគំហើញនៃបច្ចេកវិទ្យា និងទំនើបកម្ម នៃការប្រើប្រាស់គ្រឿងចក្រ(ម៉ាស៊ីន) ជំនួសកម្លាំងមនុស្ស។
ពលរដ្ឋម្ចាស់ស្រែបានសម្តែងសេចក្តីសប្បាយរីករាយ និងអរគុណចំពោះលោកអភិបាលស្រុកទឹកឈូ និងក្រុមយុវជនដែលបានចុះមកជួយ តាំងពីការបង្ហាត់បង្ហាញអំពីបច្ចេកទេសចិញ្ចឹម និងដាំដុះ រហូតដល់មកជួយប្រមូលផលឲ្យថែមទៀត។
សូមបញ្ជាក់ថា ស្រុកទឹកឈូ ក្រៅពីវិស័យទេសចរណ៍ វិស័យកម្មក៏សត្តានុពលខ្លាំងដែរ នៅគ្រប់ឃុំទាំង១៣ មានមន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ហើយពួកគាត់បានស្ម័គ្រចិត្ត ចូលជាសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមចំណែកជួយសង្គម និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរ៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព