ព័ត៌មាន
រដ្ឋមន្រ្តី៖ គ្រូពេទ្យវះកាត់ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីកសង្រ្គោះជីវិតមនុស្ស
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញដល់គ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀន សូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ ដោយមានសាមគ្គីភាព និងសហការគ្នាឲ្យបានល្អ ព្រោះគ្រូពេទ្យវះកាត់ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែលជាដំណើរសង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានជំរុញបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំ ឆ្នាំលើកទី៣០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹងជំងឺមិនឆ្លងដែលជាការឆ្លើយតបដ៏សំខាន់ចំពោះការកើនឡើងនៃបន្ទុកជំងឺមហារីកដែលជាមូលហេតុចម្បងមួយនៃមរណភាពមុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដល់គ្រូពេទ្យត្រូវយកចិត្តទុកដាក់ខ្ពស់លើ ការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ, ការពង្រឹងឱ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅនិងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ, គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ, ពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្ថែមដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀនសូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ និងមានសាមគ្គីភាព និងសហការគ្នា។ ឯកឧត្តមបន្តថា ជោគ ជ័យនៃការវះកាត់ គឺលទ្ធផលចុងក្រោយ ដែលអ្នកជំងឺជាសះស្បើយតាមពេល វេលាសមស្របជាមួយសុវត្ថិភាព គុណភាពនៃជីវិតល្អប្រសើរ ដូច្នេះ ត្រូវគិតគូឱ្យបានសព្វគ្រប់ទាំង មុនពេលវះកាត់ ពេលកំពុងវះកាត់ និងក្រោយពេលវះ កាត់៕ អត្ថបទ៖ ភារម្យ







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ