ព័ត៌មាន
វិស័យចំនួន៥ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់របស់សម្តេចធិបតី
វិស័យចំនួន ៥ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ខែវិច្ឆិកានេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យធំៗទាំង៥នោះ រួមមាន ទី១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកស្នើចុះឈ្មោះចូលរៀន ២៨ ៣២០នាក់ ទី២ វិស័យទេសចរណ៍មានអ្នកស្នើចុះឈ្មោះចូលរៀន ២២ ២០៨នាក់ ទី៣ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២១ ៣៣៣នាក់ ទី៤ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ៥៣៦នាក់ និងទី៥ វិស័យសេវាកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ២៥៧នាក់។

លោកបន្តថា គិតត្រឹមខែកញ្ញាសិស្សស្នើសុំចុះឈ្មោះចូលរៀនមានចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ ៦០ ៩៣៥នាក់។ ចំណែកសិស្សដែលកំពុងរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ មានចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និងសិស្សដែលទទួលបានការងារធ្វើមានចំនួន ៣២ ៣០១នាក់។ ក្នុងចំណោមសិស្សកំពុងរៀន សិស្សបញ្ចប់ការសិក្សា និងសិស្សដែលទទួលបានការងារធ្វើនេះ អ្នកមានបណ្ណសមធម៌សរុបមានជំនួន ៥៩ ៣៦៧នាក់។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវជាថ្មីទៀតដល់យុវជន ជាពិសេស បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ដើម្បីមានជំនាញពិតប្រាកដទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងមានជីវភាពល្អប្រសើររួមចំណែករក្សានូវស្ថិរភាពការងារ, កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕




-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦