ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
-សម្ដេចតេជោ ហ៊ុន សែន ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសាសនាទាំងអស់នៅកម្ពុជាអាចរស់នៅមានសុខដុមរមនាជាមួយគ្នាមិនមានជម្លោះសាសនានៅកម្ពុជាឡើយ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាកម្លាំងចលករ យ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយទិដ្ឋភាព បរិយាបន្ន និងចេរភាព។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាយើងបានយក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្តី ប៉ុន្តែកម្ពុជាពុំមានសង្រ្គាមសាសនានោះឡើយ ពោលគឺមានសុខដុមរមនាសាសនា ខណៈកម្ពុជា មានប្រជាពលរដ្ឋកាន់លទ្ធិសាសនាផ្សេងៗគ្នាក្តី។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ៖ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ជាចំណងទាក់ទងគ្នា និងជាការបំពេញគ្នាទៅវិញទៅមក ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គ្មានសាសនា ណាមួយ ដែលប្រដៅឲ្យសាសនិករបស់ខ្លួនប្រព្រឹត្តអំពើអាក្រក់នោះទេ គឺគេតែងតែអប់រំ ប្រដៅឲ្យប្រព្រឹត្តអំពើល្អ មានសីលធម៌ល្អ គុណធម៌ល្អទាំងអស់។
-សម្តេចតេជោ ហ៊ុន សែន៖ ព្រះសង្ឃឬសាសនិកដទៃទៀត អាចចូលរួមអប់រំមនុស្ស និងចូលរួមគ្នាដើម្បីអភិរក្សអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីពុទ្ធឱវាទ និងការប្រតិបត្តិធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឲ្យភាគីទាំងអស់រួបរួមគ្នា លើកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា ឲ្យបានទូលំទូលាយបន្ថែមទៀត ដោយស្របតាមអនុលោមសច្ចធម៌ និងយុត្តិធម៌សង្គម។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។
-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។
-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេស ជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?
-សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតី បានសុំយោបល់សម្ដេចជាមុនដែរ។ សម្ដេចតេជោ បញ្ជាក់ថា យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្ដែវ៉ៃហើយវាបានផលមកវិញជាអ្វី។ អ្នកដ៏ទៃអ្នកឯងនិយាយបានតែនៅខាងក្រៅទេប៉ុន្ដែមកទល់ពេលនេះ តើអ្នកបានចេញថ្កោលទោសយោធាថៃដែលបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរហើយឬនៅ?
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ, ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត អីចឹងទុកភារកិច្ចនេះឱ្យគេធ្វើទៅ។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។ ប៉ុន្ដែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្ដែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ, ថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។
– សម្ដេចតេជោ ហ៊ុន សែន៖ ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៍ា។
– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការវិលទៅរកសន្ដិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង។
– សម្ដេចតេជោ ហ៊ុន សែន៖ សូមទុកចិត្តលើរាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ខណៈឥឡូវនេះការចរចាបានឈានទៅដល់កម្រិតកំពូលហើយដែលមានមហាអំណាចចូលរួមដូច្នេះសូមអ្នកខាងក្រៅកុំចូលមកញុះញង់ឱ្យផ្ទុះអាវុធ។
– សម្ដេចតេជោ ហ៊ុន សែន៖ រឿងបញ្ហាកងទ័ពកម្ពុជា១៨នាក់ តាំងពីថ្ងៃដំបូងការចាប់កងទ័ពកម្ពុជា នៅក្រោយពេលបទឈប់បាញ់ចូលជាធរមានប៉ុន្មានម៉ោង, សម្ដេចបានចាត់ទុកបងប្អូនវីរកងទ័ពបានពលីកម្មជីវិតដើម្បីជាតិរួចស្រេចទៅហើយ។ ដូច្នេះបងប្អូនវីរកងទ័ព និងក្រុមគ្រួសារក៏ពិតជាយល់, ពីព្រោះថៃបានយកករណីនេះ មកតភ្ជាប់រឿងនេះរឿងនោះ។
-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន7 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន2 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ