ព័ត៌មាន
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កម្ពុជាមិនធ្វើថោកទៅអង្វរខ្លួន ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានផ្តាំទៅភាគីថៃថា កម្ពុជានឹងមិនធ្វើថោកទាបទៅសុំអង្វរថៃឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត ហើយមួយវិញទៀតសម្តេចតេជោ ក៏បានប្រកាសប្រឆាំងដាច់ខាតផងដែររាល់សំណើរទាំងឡាយរបស់ភាគីកម្ពុជាដែលចង់ស្នើសុំថៃ ក្នុងការបើកច្រកព្រំដែននេះ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាច្រកព្រំដែនរវាងកម្ពុជា និងថៃនេះ ថៃជាអ្នកផ្តើមបិទមុនដូច្នេះថៃត្រូវតែបើកមុន សម្តេចបានបញ្ជាក់ទៀតថារឿងព្រំដែននេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជាមិនធ្វើថោកទៅសុំឱ្យថៃបើកច្រកព្រំដែនទេ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំថៃបើកឡើងវិញម្តងណានោះទេ ហើយទោះថៃបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ព្រមទាំងកងទ័ពថៃ បានចេញមកនិយាយជាច្រើនដង ហើយព្រមទាំងអះអាងថា ក្នុងមួយជីវិតនេះពួកគេមិនចរចាដាច់ខាត លើរឿងបើកព្រំដែនជាមួយកម្ពុជា។ ក្រោយការលើកឡើងរបស់ភាគីថៃនេះ សម្តេចតេជោឆ្លើយតបវិញថា សូមឱ្យថៃបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតទៅកម្ពុជាមិនទៅអង្វរនោះទេ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅកម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃផងដែរ ដូច្នេះថៃចង់បិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏កម្ពុជាពុំមានបញ្ហាអ្វីនោះដែរ៕អត្ថបទបាន ចក់
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព