ព័ត៌មាន
តម្លៃមាសអន្តរជាតិធ្លាក់ចុះ ដោយសារតម្លៃប្រាក់ដុល្លារកើនឡើង ហើយចិនផ្អាកការទិញ
តាមការចុះផ្សាយរបស់សារព័ត៌មាន Mint តម្លៃមាសបានធ្លាក់ចុះជាគំហុកតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយមានព័ត៌មានថា ធនាគារប្រជាជនចិនផ្អាកការទិញមាស។ ការធ្លាក់ចុះបន្តមកដល់ថ្ងៃចន្ទ ដែលជំរុញដោយការកើនឡើងនៃអត្រាប្រាក់ដុល្លារអាមេរិក
តម្លៃមាសបានបន្តធ្លាក់ចុះនៅថ្ងៃចន្ទនេះ ដោយសារតែការកើនឡើងនៃតម្លៃប្រាក់ដុល្លារ ខណៈធនាគារប្រជាជនចិនបានផ្អាកការទិញសម្រាប់ទុនបំរុងផ្លូវការរបស់ខ្លួនកាលពីខែមុន។ នៅទីផ្សារអន្តរជាតិនាថ្ងៃចន្ទនេះ តម្លៃមាសសុទ្ធជួញដូរនៅប្រហែល ២ ២៩៥,៨ ដុល្លារ/អោន ដោយថយចុះ ០,១៣ ភាគរយ ចំណែកឯតម្លៃមាស COMEX ជួញដូរនៅ ២ ៣១៤,១៥ ដុល្លារ/អោន ដោយថយចុះ ០,៤៧ ភាគរយ បើធៀបនឹងការជួញដូរកាលពីលើកមុន។

តាមការចុះផ្សាយរបស់សារព័ត៌មាន Mint តម្លៃមាសបានធ្លាក់ចុះជាគំហុកតាំងពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយមានព័ត៌មានថា ធនាគារប្រជាជនចិនផ្អាកការទិញមាស។ ការធ្លាក់ចុះបន្តមកដល់ថ្ងៃចន្ទ ដែលជំរុញដោយការកើនឡើងនៃអត្រាប្រាក់ដុល្លារអាមេរិក។ កំណើនតម្លៃប្រាក់ដុល្លារនេះ ត្រូវបានអ្នកជំនាញគូសបញ្ជាក់ថា បណ្ដាលមកពីភាពប្រសើរឡើងជាងការរំពឹងទុកនៃទិន្នន័យអត្រាការងាររបស់សហរដ្ឋអាមេរិក ដែលការណ៍នេះជះឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃមាស ព្រោះថា វាបន្ថយការរំពឹងទុកពីការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក៕
អត្ថបទពី៖ KPT
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា