ព័ត៌មាន
ផ្លូវជនបទប្រវែងជិត ១៧០គីឡូម៉ែត្រ បានរក្សាគុណភាពល្អ បម្រើគ្រប់អន្តរវិស័យនៅខេត្តត្បូងឃ្មុំ
ផ្លូវជនបទក្រាលកៅស៊ូចំនួន ១១ខ្សែ ប្រវែងជិត ១៧០ គីឡូម៉ែត្រ នៅក្នុងខេត្តត្បូងឃ្មុំ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ ត្រូវបានថែទាំរក្សាប្រកបដោយគុណភាពល្អប្រសើរ បម្រើនូវគ្រប់អន្តរវិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំក្រាលកៅស៊ូ DBST ចំនួន១១ខ្សែ ប្រវែងសរុបជិត ១៧០ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៥ និងក្រុងចំនួនពីរ ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវបានលើកឡើងពីគុណបំណាច់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍប្រទេសសម្រេចបាននូវសមិទ្ធផលជាច្រើនគួជាទីមោទនៈ។ ភាពជោគជ័យដ៏ត្រចះ ត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បន្តថា ទាក់ទងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទវិញ ឃើញថា ក្រសួងអភិវឌ្ឍន៍ជនបទដែលសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋា រចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងបានកំពុងជំរុញអភិវឌ្ឍជាបន្តបន្ទាប់ បង្កើត ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យប្រទាក់ក្រឡា និងរឹងមាំ ជាក់ស្តែងផ្លូវជនបទក្រាលកៅស៊ូចំនួន ១១ខ្សែ ប្រវែងជិត ១៧០ គីឡូម៉ែត្រ នេះជា ដើម ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានថែទាំរក្សាប្រកបដោយគុណ បម្រើដល់គ្រប់អន្តរវិស័យ ដើម្បីចូលរួម ចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកជំទាវក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានផ្លូវលំជនបទ លើការងារថែទាំ ប្រចាំផ្លូវក្រាលកៅស៊ូ DBST រហូតដល់បញ្ចប់សុពលភាព ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅទីប្រជុំ ឬនៅតាមជនបទ នោះឡើយ កាលណាយើងមានផ្លូវគ្រប់បណ្តប់ទូទាំងប្រទេស វានឹងចូលរួមចំណែកជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការ ដឹកជញ្ជូនកសិផលពីជនបទចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ការធ្វើកសិកម្មរបស់កសិករនៅមូលដ្ឋាន តាមរយៈ ការដឹកជញ្ជូនសម្ភារៈកសិកម្ម និងផលិតកម្មបម្រើដល់វិស័យកសិកម្មជាដើម នេះក៏ជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញដល់ការ ធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំ ចេញរបស់កម្ពុជាផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦