ព័ត៌មាន
ជីវភាពប្រជាកសិករល្អជាងមុន ក្រោយពេលចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះ
កំពង់ឆ្នាំង ៖ តាមការបញ្ជាក់អោយដឹងពីប្រជាកសិករជាសមាជឹកក្នុងសហគមន៍កសិកម្មជ័យជំនះ ដែលស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា តាំងពីប្រជាកសិករជាង២ពាន់នាក់បានចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះមក ពួកគាត់មានការងារមមាញឹកខ្លាំងក្នុងមុខរបរដាំដុះ ជាពិសេសគឺការដាំដំណាំស្រូវតាមបច្ចេកទេសទំនើបរបស់មន្ទីរកសិកម្ម ហើយសព្វថ្ងៃជីវភាពពួកគាត់បានល្អជាងមុន និងមិនមានពេលទំនេរច្រើនដូចមុនទៀតឡើយ។
ប្រជាកសិករម្នាក់បានអោយដឹងថា៖ ការបង្កើតសហគមន៍កសិកម្មនៅតាមភូមិឃុំរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺបង្កើតអោយប្រជាកសិករមានការងារធ្វើ និងមានប្រាក់ចំណូលជារៀងរាល់ថ្ងៃ បង្កើនជីវភាពក្នុងគ្រួសារប្រជាកសិករ។ ដំណាំកសិកម្មដែលបងប្អូនប្រជាកសិករក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយបានធ្វើជាមួយសហគមន៍កសិកម្មជ័យជំនះនេះ គឺដំណាំស្រូវឈ្មោះ «ស្រូវក្រវ៉ាន់» ដែលប្រភេទស្រូវនេះក្រអូប បាយទន់ និងមានប្រជាពលរដ្ឋខ្មែរទទួលទានច្រើន និងលក់ដាច់ខ្លាំង។ ការផលិតស្រូវប្រភេទនេះ ទាមទារអោយប្រជាកសិករយកចិត្តទុកដាក់ អំណត់ និងប្រើបច្ចេកទេសដែលបង្ហាត់បង្រៀនពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តាំងពីការធ្វើជីកំប៉ុសដាក់អោយស្រូវមានដើម ឬស ស្លឹក និងផ្លែល្អ។ ក្រៅពីដំណាំស្រូវ ប្រជាកសិករនៅបានដាំដំណាំរួមផ្សំជាច្រើនទៀតដែលមិនបានប្រើប្រាស់សារធាតុគីមី មានត្រសក់ ល្ពៅ សណ្តែកគួរ ននោង សាឡាត់ ដំឡូងបារាំង ត្រប់ និងបន្លែបង្កាជាច្រើនមុខទៀត សំរាប់លក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងឃុំស្រុកខេត្ត និងអ្នកដំណើរតាមផ្លូវជាតិលេខ៥ ព្រោះមន្ទីរកសិកម្មបានបង្កើតផ្សារសហគមន៍មួយ នៅទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង និងបានប្រមូលផលិតផលតាមសហគមន៍មកលក់នៅទីនោះ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាកសិករតាមសហគមន៍កសិកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ លើការផលិតដូចជាបន្លែបង្កា ស្រូវ និងការចិញ្ចឹមសត្វទៅតាមស្តង់ដារ និងបច្ចេកទេសរបស់មន្ទីកសិកម្ម ដើម្បីធានាអោយបាននូវគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព ជាពិសេសអាចលក់បានក្នុងតម្លៃល្អទៀតផង៕
អត្ថបទ ៖ ហុង វាសនា
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព