ព័ត៌មាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ខេត្តស្វាយរៀង ទទួលសមាជិកថ្មីមកពីគណបក្សនានា
ស្វាយរៀង ៖ សមាជិកសមាជិកាគណបក្សនានា នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៤៧ នាក់ ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ប្រកាសឲ្យចូលជាសមាជិកគណបក្សប្រ ជាជនកម្ពុជា បន្ទាប់ពីពួកគេបានធ្វើចាកចេញពីគណបក្សដើម មករួមជីវភាពជាមួយគណបក្សប្រជាជន កម្ពុជា។
ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តម គង់ ម៉ាស់ ប្រធានក្រុមចលនាកសាងសមជិកបក្សក្នុងមូលដ្ឋានខេត្តស្វាយរៀង និងលោក គង់ វស្សា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាស្រុកចន្រ្ទា ។
បន្ទាប់ពី ប្រធានគណះកម្មាធិការបក្សប្រជាជនកម្ពុជាឃុំ ប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកសមាជិកាប្រចាំឃុំ និងការប្ដេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្តម គង់ ម៉ាស់ បានមានប្រសាសន៍សំណេះសំណាលដោយសម្ដែងការសាទរចំពោះលោកលោកស្រី អតីតគណបក្សនានា ដែលបានធ្វើការលះបង់គណបក្សដើមមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវពីព្រោះគណបក្សប្រជាជនកម្ពុជា បានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះប្រទេសជាតិ និងពលរដ្ឋ នៅគ្រប់កាលៈទេសៈដោយមិនរួញរា។
ឯកឧត្តម ក៏បានណែនាំបន្ថែមដល់សមាជិកសមាជិកាដែលប្រកាសបញ្ចូលពេញសិទ្ធិនៅថ្ងៃនេះ ត្រូវបន្តសិក្សារៀនសូត្រលើលក្ខន្តិកៈគណបក្សនិងប្រវត្តិគណបក្សប្រជាជនកម្ពុជាឲ្យបានស៊ីជម្រៅសំដៅបង្កើនសមត្ថភាពចំណេះដឹងបន្តការពារនិងអភិវឌ្ឍន៍គណបក្សឲ្យមានចិរភាពនៅក្នុងសង្គមកម្ពុជាពីថ្ងៃនេះនិងទៅថ្ងៃអនាគត ។
អត្ថបទ ៖ ភា សារិត




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព