ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាលដែលបានកែសម្រួលសមាសភាពថ្មី
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។
ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីស្វាគមន៍លោកជំទាវប្រធាន និងសមាជិក ជំនួបនៅថ្ងៃនេះគឺចង់ពិនិត្យមើលទាំងអស់គ្នាពីចំណុចដែលអាចកើតមាន និងធ្វើការឆ្លើយតប។ ក្នុងនោះរួមមាន៖ បញ្ហាហិរញ្ញវត្ថុ បញ្ហាជំនួយពីដៃគូអភិវឌ្ឍនិងអន្តរជាតិ គម្រោងបញ្ចប់អង្គការយូអិនអេដស៍នៅចុងឆ្នាំ២០២៦(បញ្ហាពាក់ព័ន្ធនឹងព័ត៌មានយុទ្ធសាស្រ្ត) និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជនដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។
បន្ទាប់មក ជាការឆ្លើយតបនិងចំណាប់អារម្មណ៍ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ។ ទន្ទឹមនឹងនេះ លោកជំទាវឯកភាពប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីថាខាងហិរញ្ញវត្ថុក៏មានភាពមិននឹងនរ។ នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ៦លានដុល្លារក្នុងការទិញឱសថ និងបរិក្ខារ។ នៅដើមឆ្នាំ ២០២៥នេះ ថវិកាជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ។ ប៉ុន្តែ យើងសង្ឃឹមថា នៅជុំទី៨ មូលនិធិសកលនៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង។ ចំណែកឯការឆ្លងពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះអត្រាឆ្លងបានថយពី១៥% មក៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត។
នៅក្នុងបទបង្ហាញ ស្តីពីការត្រៀមយន្តការដឹកនាំធានាភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយប្រើធនធានក្នុងស្រុកនិងដៃគូអភិវឌ្ឍ ក្រោយឆ្នាំ២០២៦ ឯកឧត្តម ទា ផលា បានបញ្ជាក់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ គឺមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មក មានការចូលរួមមតិនិងពិភាក្សាពី និន្នាការនៃការឆ្លងថ្មី ថវិកាជំនួយពីខាងក្រៅ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ ពីសមាជិក សមាជិកាដែលរួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និងឯកឧត្តម ឈឹម ឃិន ដារ៉េតផងដែរ។
មានប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអរគុណលោកជំទាវប្រធាន និងគណៈកម្មាធិការ ដែលបានយកចិត្តទុកដាក់ចូលរួមពិធីនាពេលនេះ ហើយគឺជាពេលវេលាល្អមុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំជូនឯកឧត្តម ទា ផលា ធ្វើការជាមួយក្រសួងសុខាភិបាល ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនរួចជាស្រេចនៅក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ៕
អត្ថបទ រដ្ឋា
















-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស