ព័ត៌មាន
ប្រតិភូសមាជិក ស.ស.យ.ក ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា និងឡាវ ឆ្នាំ២០២៥
កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥លោកជំទាវ សួស រដ្ឋាវី សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាប្រធានគណៈប្រតិភូបានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.ចំនួន ២០ រូប ចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា និងឡាវ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការអភិវឌ្ឍយុវជន» ដែលនឹងរួមបញ្ចូលនូវបឋកថាពិសេស និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ការងារយុវជន សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍បៃតង នៅវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិ ខេត្តស្វយ័តជនជាតិជ័ង នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ZOU Xianglei អនុប្រធានសហព័ន្ធយុវជនខេត្តក្វាងស៊ី គណ:ប្រតិភូយុវជនឡាវចំនួន ២០ រូប និងសមាជិកសហព័ន្ធយុវជនចិនជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម លោកជំទាវ ZOU Xianglei អនុប្រធានសហព័ន្ធយុវជនខេត្តក្វាងស៊ី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកដល់របស់គណ:ប្រតិភូយុវជនកម្ពុជា និង គណ:ប្រតិភូឡាវ ទាំងអស់ដែលបង្ហាញពីការកិច្ចសហការយ៉ាងល្អរវាងយុវជនកម្ពុជា-ឡាវ-ចិន។ លោកជំទាវបានបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងសសយក និង វិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិក្វាងស៊ីគោលបំណងរក្សាចំណងមិត្តភាព សាមគ្កីភាព និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍន៍សមត្ថភាពថ្នាក់ដឹកនាំវ័យក្មេងរបស់យុវជនកម្ពុជា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ សួស រដ្ឋាវី បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំសហព័ន្ធយុវជនក្វាងស៊ី និងនាយកវិទ្យាស្ថានផ្លាស់ប្តូរយុវជនអន្តរជាតិចិន(ក្វាងស៊ី) ដែលបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការទទួលបាននូវចំណេះដឹងថ្មីៗ ផ្លាស់ប្តូរទស្សន: បទពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងការអភិវឌ្ឍយុវជន ជាពិសេសសំដៅដល់តួនាទីយុវជន ឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងអភិវឌ្ឍន៍បៃតង។ យុវជនគឺជាមុខមាត់នៃការផ្លាស់ប្តូរ និងមូលធនសំខាន់បំផុតនៃការអភិវឌ្ឍប្រទេស។ ក្នុងសម័យឌីជីថលនេះ បច្ចេកវិទ្យាកំពុងផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់យើងយ៉ាងឆាប់រហ័ស ដូចនេះសម្រាប់យុវជនកម្ពុជា នេះជាឱកាសដ៏ល្អក្នុងការបង្កើតអាជីវកម្មឌីជីថល ការច្នៃប្រឌិតកម្មវិធីបច្ចេកវិទ្យា ការអភិវឌ្ឍសេវាឌីជីថលសម្រាប់សហគមន៍ ឬសូម្បីតែការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់ការគ្រប់គ្រងធនធានធម្មជាតិ។ យុវជនត្រូវមានចក្ខុវិស័យឆ្ពោះទៅមុខ ចេះប្រើប្រាស់បច្ចេកវិទ្យាដោយមានគុណធម៌ និងទំនួលខុសត្រូវ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលក្លាយជាកត្តាលីករនៃការរីកចម្រើនប្រកបដោយភាពចីរភាព។
សូមជម្រាបដែរថា សិក្ខាសាលានេះរៀបឡើងចំដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (ACYF) ក្នុងគោលបំណង ផ្តល់ឱកាសឱ្យយុវជនបង្ហាញសមត្ថភាពរបស់ពួកគេ និងទទួលបានចំណេះដឹងជាពុទ្ធិបន្ថែមអំពីការអភិវឌ្ឍដ៏ខ្លាំងក្លារបស់ប្រទេសចិន ជាពិសេសមិត្តភាពរវាងយុវជនកម្ពុជា និងចិន ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី និង ទីក្រុងសានទូ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព