ព័ត៌មាន
បណ្តាសហជីពកម្មករកម្ពុជាទទួចឲ្យUN ជំរុញរដ្ឋាភិបាលថៃ ចាប់ទាហានថៃទាំង៧នាក់ មកផ្តន្ទាទោសឲ្យបានឆាប់ ក្រោយរំលោភដល់យុវតីខ្មែរ
បណ្តាសហភាព សហជីពកម្ពុជា ដែលការពារសិទ្ធិដល់កម្មករក្នុងស្រុក និងពលករក្រៅស្រុក បានប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ស្មោកគ្រោករបស់ទាហានថៃចំនួន៧នាក់ ដែលបានរំលោភ ទៅលើយុវតី ដែលជាពលករខ្មែរម្នាក់យ៉ាងព្រៃផ្សៃកាលពីកន្លងទៅថ្មីៗនេះ ហើយពួកគេបានអំពាវនាវយ៉ាង ទទួចដល់អង្គការសហប្រជាជាតិ សហគមន៍អាស៊ាន គប្បីធ្វើការជំរុញដល់រដ្ឋាភិបាលថៃ ឲ្យចាប់បុគ្គលទាំង ៧នាក់នោះ យកមកផ្ទន្ទាទោសឲ្យបានឆាប់ស្របទៅតាមច្បាប់ជាធរមាន។
យោងតាមសេចក្តីថ្លែងការណ៍ថ្កោលទោស របស់សហភាពសហជីពទាំងនោះ ដែលមានសមាជិក រាប់សែននាក់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទ យ៉ាងសាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាម តំបន់ព្រំដែនកម្ពុជា-ថៃ ខណៈអំពើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិ ជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតុបករណ៍អា ស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញាជាច្រើនទៀត។
បណ្តាសហភាព សហជីពទាំងនោះ បានចាត់ទុកថា ករណីរំលោភបំពានយ៉ាងឃោឃៅ ដែលមិន អាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជា ការបំពានលើគោលការណ៍មនុស្សធម៌ របស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានបំណងលើក កម្ពស់ និងធានាសិទ្ធិមនុស្សក្នុងតំបន់។ មួយវិញទៀតបណ្តាសហភាព សហជីពទាំងនោះក៏មានការព្រួយ បារម្ភផងដែរចំពោះវប្បធម៌និទណ្ឌភាព និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅ របស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរ សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា និងក្រុមជនក្រីក្រចំណាក ស្រុកដទៃទៀត។
យ៉ាងណាក៏ដោយ បណ្តាសហភាព សហជីព បានស្នើសុំយ៉ាងទទួចដល់អង្គសហប្រជាជាតិ និងអង្គការអន្តរជាតិ រួមទាំងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស គប្បីចេញសេចក្តីថ្លែង ការណ៍ថ្កោលទោសឲ្យបានម៉ឺងម៉ាត់ទៅលើកងទ័ពឈុតខ្មៅថៃ និងត្រូវមានការស៊ើបអង្កេតឯករាជ្យ ដើម្បីធានាការទទួលខុសត្រូវតាមផ្លូវច្បាប់ និងគប្បីជំរុញឲ្យរដ្ឋាភិបាលថៃ ឲ្យអនុវត្តវិធានការឆ្លើយតបជាបន្ទាន់ ដោយត្រូវចាប់ទាហានឈុតខ្មៅទាំង៧នាក់នោះយកមកផ្តន្ទាទោសស្របទៅតាមច្បាប់ជាធរមាន។
បណ្តាសហភាព សហជីពនោះ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ និងកងទ័ពរបស់ថៃ ត្រូវទទួលស្គាល់ និងទទួលខុសត្រូវពេញលេញលើអំពើដ៏ឃោឃៅនេះ ហើយបញ្ចប់វប្បធម៌និទណ្ឌភាព ដែលនាំឲ្យអំពើបំពានលើស្រ្តីកើតឡើងជាបន្តបន្ទាប់ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មច្បាស់លាស់ លើមន្រ្តី និងកងទ័ព ទាំងនោះដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះ៕ អត្ថបទបាន ចក់



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព