ព័ត៌មាន
នាវាទេសចរណ៍ MS Westerdam ដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុជាថ្មីដើម្បីទស្សនាកម្ពុជា
ព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅវេលាម៉ោង ៦៖២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ នាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មកទស្សនាខេត្តព្រះសីហនុ។
នាពេលវេលាជាថ្មីម្តងទៀតនេះ ពោលគឺជាលើកទី២ហើយ ដែលនាវាទេសចរណ៍ MS Westerdam ដ៏ល្បីល្បាញសញ្ជាតិ Holland បាននាំភ្ញៀវចូលទស្សនាប្រទេសកម្ពុជាលើកនេះ ដោយបានផ្ទុកភ្ញៀវទេសចរចំនួន១៨៥០នាក់ ស្រី៩៩២នាក់ មាន៤៣សញ្ជាតិ ក្នុងមាននាវិកចំនួន៨០៤នាក់ ស្រី១៥៦នាក់ មាន៣៩សញ្ជាតិ ក្នុងនោះភ្ញៀវដែលមានច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសកាណាដា។
នាវាទេសចរណ៍នេះ និងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ បន្តទៅប្រទេសផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកនេះផ្ទាល់។
គួររំលឹកថា អំឡុងពេលមានជំងឺកូវីដ១៩ ក្រោយរសាត់អណ្តែតលើសមុទ្រ ដោយសារការហាមឃាត់ពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់ (មិនឲ្យកប៉ាល់នេះចូលចត) សម្តេចតេជោ ហ៊ុន សែន ក៏បានជួយសង្គ្រោះដោយអនុញ្ញាតឲ្យកប៉ាល់ទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយដោះស្រាយ និងសម្រួលការងារផ្សេងៗ ក្នុងន័យមនុស្សធម៌ដល់មនុស្សចម្រុះជាតិសាសន៍លើកប៉ាល់ទេសចរណ៍ MS Westerdam សរុបជាង២២០០នាក់។
អំឡុងពេលនោះ សម្តេចតេជោ បានថ្លែងថា ប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្ស ហើយក្រុមភ្ញៀវទេសចរ បានវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង ២,២០០នាក់ នៅលើកប៉ាល់នេះ។
ព្រឹត្តិការណ៍មនុស្សធម៌ ដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើនាពេលនោះ ធ្វើឲ្យកម្ពុជាល្បីរន្ទឺពេញពិភពលោក ជាមួយនឹងពាក្យថា «កម្ពុជាតូច តែបេះដូងធំ»៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព