ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងការងារជួបសួរសុខទុក្ខពលការិនីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅថៃចាប់រំលោភយ៉ាងព្រៃផ្សៃ
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA), មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) របស់គម្រោង ILO-PROTECT និងតំណាងក្រុមការងារយុវជន ESEA អញ្ជើញជួបសួរសុខទុក្ខពលការិនីខ្មែរម្នាក់ដែលត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់រំលោភបូកយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នង គ្មានមនុស្សធម៌ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលពលការិនីរងគ្រោះ និងពលរដ្ឋកម្ពុជា ១២នាក់ផ្សេងទៀតធ្វើដំណើរឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា។
ឯកឧត្តម សេង សក្តា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលការិនីខ្មែរ បន្ទាប់ពីមានការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិពលករទេសន្តរប្រវេសន៍យ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នងនិងអំពើថោកទាបរំលោភសេពសន្ថវៈ (រំលោភបូក) ដោយក្រុមទាហានឈុតខ្មៅថៃទៅលើពលករខ្មែរជាស្រ្តី ១រូប។
ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានណែនាំនិងក្រើនរំលឹកសារជាថ្មីដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និងការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕






-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព