ព័ត៌មាន
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ទទួលជួបសម្ដែងការគួរសមជាមួយ ក្រុមកីឡាករវាយគោលលំដាប់ពិភព
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម ជាមួយកីឡាករវាយកូនគោលអាជីពអន្តរជាតិ និងប្រតិភូនៃ LEGENDS TOUR ដែលនឹងចូលរួមប្រកួតកីឡាវាយកូនគោលពានរង្វាន់ VATTANAC LEGENDS CHAMPIONSHIP 2025 នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក DAVID ADAMS នាយកគ្រប់គ្រង LEGENDS TOUR និងកីឡាករឆ្នើមទាំងអស់ បានអញ្ជើញមកចូលរួមការប្រកួតនៅប្រទេសកម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរអ្នកឧកញ៉ា សំ អាង ក៏ដូចជាក្រុមហ៊ុនវឌ្ឍនៈ ដែលបានចាត់ចែងសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឲ្យមានកម្មវិធីប្រកួតនេះឡើងផងដែរ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនលោក DAVID ADAMS នាយកគ្រប់គ្រង LEGENDS TOUR និងកីឡាករទាំងអស់ថា កម្ពុជាទើបតែមានសន្តិភាពពេញលេញក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ ហើយបើប្រៀបធៀបទៅបណ្ដាប្រទេសក្នុងពិភពលោក កម្ពុជាទទួលបានសន្តិភាពក្នុងរយៈពេលខ្លីជាងគេបំផុត ក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ។ កម្ពុជា មានភព្វសំណាងដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្រោយមកមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបន្តវេនដឹកនាំកម្ពុជាឆ្ពោះទៅមុខយ៉ាងលឿន និងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់អាទិភាពក្នុងការកសាងធនធានមនុស្ស និងជំរុញការលេងកីឡា ដោយពលរដ្ឋម្នាក់លេងកីឡាមួយយ៉ាងតិច ព្រោះដើម្បីលើកកម្ពស់សុខភាព លុបបំបាត់អំពើអបាយមុខផ្សេង និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស។ ពាក់ព័ន្ធកីឡាវាយកូនហ្គោលនៅក្នុងប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានការរីកចម្រើន និងក្លាយជាកីឡាមួយដែលពេញនិយមនូវគ្រប់ស្រទាប់វ័យទាំងអស់។បើតាមលោកសន្ដិបណ្ឌិត នេត សាវឿន, នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃមានតារាងវាយកូនគោលចំនួន១៤ទីតាំង និងទីលានហ្វឹកហាត់ជាច្រើនទីតាំងទៀតផងដែរ។
ក្នុងកិច្ចជំនួបនោះដែរ លោក DAVID ADAMS បានថ្លែងអំណរគុណ លោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ចំពោះការទទួលជួបប្រតិភូ LEGENDS TOUR ហើយលោកមានសេចក្ដីសោមនស្សរីករាយ ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់កម្ពុជា នៅពេលប្រតិភូកីឡាករមកដល់ តាំងពីនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ដោយនោះក៏បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ជាអាកាសយានដ្ឋានមួយដ៏ស្រស់ស្អាតបំផុត ក្នុងចំណោមអាកាសយានដ្ឋានដែលលោក និងកីឡាទាំងអស់ធ្លាប់បានទៅពីមុនមក។
ពាក់ព័ន្ធជាមួយពានរង្វាន់ LEGENDS TOUR នេះ លោក DAVID ADAMS បានបញ្ជាក់ថា ពានរង្វាន់ គឺជាពានរង្វាន់ដែលប្រតិភូ LEGENDS TOUR ធ្វើដំណើរទស្សនកិច្ចទូទាំងពិភពលោកតែម្ដង ប៉ុន្តែមានទីតាំងធំរបស់ខ្លួននៅប្រទេសអឺរ៉ុប ដូចេ្នះការធ្វើដំណើរចាកចេញពីទ្វីបអឺរ៉ុប គឺជាបេសកកម្មមួយដ៏រីករាយបំផុត ហើយការជ្រើសរើសការធ្វើដំណើរ គឺអាស្រ័យទៅលើទីតាំងដែលត្រូវទៅ ក៏ដូចជាប្រទេសដែលមានវប្បធម៌ដ៏ល្អផងដែរ។ លោកបន្ដថា អ្វីដែលប្រតិភូរំពឹងទទួលបានពីការប្រកួតអន្ដរជាតិនេះ គឺមិនត្រឹមតែទីតាំងប្រកួតដ៏ល្អនោះទេ ថែមទាំងឥទ្ធិពល និងកេរ្តិ៍ដំណែលមួយដែលបានពីប្រទេសកម្ពុជា។ លោកជឿជាក់ដែរថា ប្រតិភូ LEGENDS TOUR នឹងទទួលបានបទពិសោធន៍ល្អៗពីប្រទេសកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍវិស័យទាំងនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។ លោកបានគូសបញ្ជាក់ថា LEGENDS TOUR នឹងបង្ហាញអ្វីល្អៗ ឲ្យពិភពលោកទាំងមូលបានឃើញពីប្រទេសកម្ពុជា ដូចជាវប្បធម៌ អរិយធម៌របស់កម្ពុជាជាដើម៕










-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន4 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦