ព័ត៌មាន
ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ
មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៥ មានផលិតផលចំនួន ២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន ១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួន ៨ និងម៉ាកវិញ្ញាតិកម្មចំនួន ១។
ផលិតផលម៉ាកសមូហភាពដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។
ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួន ០១ គឺ MALYS ANGKOR។
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចូលរួមវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ ២០២៥ បានលើកឡើងពីការធ្វើពិពិធកម្មមុខទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា រួមទាំងដំណាំកសិកម្មមានសក្ដានុពលដូចជា ស្រូវ អង្ករ ស្វាយចន្ទី ដំឡូងមី ស្វាយ ម្រេច និងមៀនប៉ៃលិនជាដើម ដើម្បីពង្រីកទីផ្សារនាំចេញ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព