ព័ត៌មាន
មន្រ្ដីជំនាញអគ្គស្នងការនគរបាលជាតិ ប្រាប់ពីទម្រង់សាមញ្ញៗនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។
បើតាមឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬធ្វើជាសហការី ខណៈទម្រង់ផ្សេងទៀត ក៏អាចកើតចេញពីការលេងហ្គេមតាមប្រព័ន្ធអនឡាញផងដែរ។
ឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឧទាហរណ៍ថា”បើករណីហ្គេម នៅពេលអ្នកលេងចាប់ផ្ដើមវក់នឹងហ្គេម ក្រុមឆោក ចាប់ផ្ដើមចុះតម្លៃសម្ភារៈ និងយកសម្ភារៈប្លែកៗមកទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកហ្គេមទាំងនោះចុចទាញយកមកប្រើប្រាស់ ដោយចំណាយប្រាក់ ហើយក្លាយជាជនរងគ្រោះដោយពុំដឹងខ្លួន”។
លោកបន្ថែមទៀតថា ករណីខ្លះទៀត ជីវភាពប្រជាពលរដ្ឋខ្លះនៅមានកម្រិត ក៏ជាហេតុនាំឱ្យពួកគេខ្ចីលុយតាមប្រព័ន្ធអនឡាញ ឬហៅថាកម្ចីអនឡាញ ដែលកម្ចីទាំងនេះងាយនឹងឱ្យពួកគេធ្លាក់ទៅក្នុងអន្ទាក់ ពីព្រោះកម្ចីនេះ មិនបានតម្រូវលក្ខខណ្ឌអ្វីទាំងអស់ ប៉ុន្ដែយកការប្រាក់ខ្ពស់ជាងគេ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ៤៨លើក ដោយបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ១៦៨នាក់ និងបណ្តេញចេញពីកម្ពុជា ២.៧២២នាក់៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព