ព័ត៌មាន
ប្រធានសមាគមគាំទ្រការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍន៍សហគមន៍ ទស្សនកិច្ចកម្ពុជា ខណៈធ្លាប់បំពេញការងារកាលឆ្នាំ១៩៩២
ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យ លោក Ryoji TAKAYAMA អតីតសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុន (JSDF) និងជាប្រធានសមាគមគាំទ្រការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍន៍សហគមន៍ (IMCCD) ចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ លោក TAKAYAMA ដែលធ្លាប់ចូលរួមជាផ្នែកមួយនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(PKO) និងគាំទ្រការបោសសម្អាតមីន និងការកសាងឡើងវិញក្នុងតំបន់នៅកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ លោក Ryoji Takayama ដែលធ្លាប់យកដំណាំដាំដុះលើដីចម្ការមីន កែឆ្នៃផលិតជាសុរាខ្មែរ ដោយទទួលបានការសាទរទូទាំងពិភពលោក និងឈ្នះមេដាយមាស និងពានរង្វាន់ជាច្រើនទៀត។
សូមបញ្ជាក់ នៅឆ្នាំ ១៩៩២ លោក TAKAYAMA ត្រូវបានបញ្ជូនជាសមាជិកនៃ JSDF PKO ទីមួយមកកាន់ប្រទេសកម្ពុជា។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ លោកបានរក្សាបំណងប្រាថ្នាក្នុងចិត្តថា៖ «ថ្ងៃមួយ ខ្ញុំចង់ត្រឡប់មកជួយការកសាងឡើងវិញ»។ បន្ទាប់ពីចូលនិវត្តន៍ពី JSDF នៅអាយុ ៥៥ឆ្នាំ ក្នុងឆ្នាំ ២០០២ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចាប់ផ្តើមការងារកំចាត់មីននៅក្នុងភូមិតាសែន នៅជិតព្រំដែនថៃ ភាគខាងលិចរបស់ប្រទេស ដែលជាតំបន់មួយធ្លាប់ជាសមរភូមិដ៏សាហាវបំផុត ក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមស៊ីវិល ហើយត្រូវបានរងគ្រោះដោយគ្រាប់មីន។
ក្នុងឆ្នាំ ២០០៨ លោក TAKAYAMA បានកត់សម្គាល់ឃើញថា ដំឡូងមីដែលដាំដុះនៅក្នុងភូមិត្រូវបានជួញដូរក្នុងតម្លៃថោកនៅក្នុងប្រទេសថៃ។ លោកបានគិតថា៖ «សម្រាប់ផលិតផលកសិកម្មដែលអាចប្រមូលផលបានតែក្នុងរដូវខ្លះ មធ្យោបាយតែមួយគត់ក្នុងការបង្កើតប្រាក់ចំណូលពេញមួយឆ្នាំគឺការកែច្នៃ»។ លោកតាកាយ៉ាម៉ា បានបង្កើតក្រុមហ៊ុន «ខ្មែរ Distillery» រួមគ្នាជាមួយអតីតអ្នកបកប្រែឈ្មោះ អ្នកស្រី សុខ មៀង (បច្ចុប្បន្នជាប្រធាន)។ ពួកគេបានបើកដំណើរការ “សូរ៉ាខ្មែរ” ដែលចំរាញ់ពីស្រូវផ្កាម្លិះ ដំឡូងមី ចេក ស្វាយ និងដំណាំផ្សេងៗទៀត ដែលដាំដុះនៅលើដីដែលពោរពេញទៅដោយគ្រាប់មីន រហូតទទួលបានការវាយតម្លៃខ្ពស់ក្នុងការប្រកួតប្រជែងជាសកល៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព