ព័ត៌មាន
ស្ថានទូតឆេកប្រារព្ធពិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសឆេក ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ
ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា ប្រារព្ធពិធីជួបជុំអតីតនិស្សិត ដែលធ្លាប់បានទៅសិក្សានៅប្រទេសឆេក ដើម្បីពង្រឹងទំនាក់ ទំនង និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែម ក៏ដូចជាការរំលឹកពីអនុស្សាវរីយ៍ល្អៗក្រោយត្រឡប់ពី ការសិក្សា និងកំពុងបំពេញការងាររៀងៗខ្លួននៅកម្ពុជា។
ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតនិស្សិតជំនាន់ទី១ ដែលបានសិក្សា នៅប្រទេសឆេកូស្លូវ៉ាគី លើកឡើងនៅក្នុងការប្រារព្ធពិធីជួបជុំអតីតនិស្សិតដែលធ្លាប់បានទៅសិក្សានៅប្រទេសឆេក នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នេះជាឱកាសដ៏មានតម្លៃបំផុតដែលបានជួបជុំ សាកសួរសុខទុក្ខគ្នា រំលឹកពីអនុស្សាវរីយ៍ល្អៗកន្លងមក ក្នុងរយៈ កាលសិក្សានៅសាធារណរដ្ឋឆេក និងស្លូវ៉ាគី និងក្រោយត្រឡប់មកពីការសិក្សា បានបែកខ្ញែកគ្នាទៅបំពេញការងារតាមការចាត់តាំង ក៏ដូចជាតាមតម្រូវការរៀងៗខ្លួន ទៅតាមទីកន្លែងផ្សេងៗគ្នា បើគិតមកដល់ពេលនេះមានរយៈពេលវែងដែលបានបែកគ្នា ហើយ ក្នុងនោះក៏មានអ្នកខ្លះចូលនិវត្តន៍ ខ្លះក៏បានចាកឆ្ងាយពីលោកនេះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆេក និងស្លូវ៉ាគី ដែលបានផ្តល់ អាហារូបករណ៍ និងផ្តល់ការរស់នៅយ៉ាងកក់ក្តៅ ក្នុងរយៈកាលនៃការសិក្សាកន្លងមក និងទទួលបាននូវការយកចិត្តទុកដាក់គ្រប់បែប យ៉ាងពីរដ្ឋាភិបាលក្នុងការសិក្សា និងទទួលបានការរាប់អានយ៉ាងកក់ក្តៅ ពីមិត្តរួមថ្នាក់ពីប្រជាជន នៃប្រទេសទាំងពីរ លោកគ្រូ អ្នកគ្រូ បានជួយបង្ហាត់បង្រៀនដោយក្តីស្មោះស្ម័គ្រ រហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។
បន្ថែមពីនេះ អនុស្សាវរីយ៍ល្អៗបានស្ថិតក្នុងបេះដូងយើងជាប់ជានិច្ច ហើយចងចាំក្នុងចិត្តថា យើងមានថ្ងៃនេះ យើងបានចូល រួមបម្រើមាតុប្រទេសយើង ចូលរួមអភិវឌ្ឍប្រទេសយើង បានមកពីចំណែកមួយយ៉ាងធំ ដោយសាររដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរ។ ក្នុងនាមអតីតនិស្សិតទាំងអស់ ឯកឧត្តមក៏បានសំណូមពរ លោកជំទាវឯកអគ្គរដ្ឋទូត ពិចារណាបង្កើតមូលនិធិតូចមួយ សម្រាប់ទ្រទ្រង់ដល់សមាគមនិស្សិតដែលបានសិក្សានៅប្រទេសទាំងពីរ ដើម្បីបម្រើឱ្យកិច្ចការមនុស្សធម៌ ជួយដល់អតីតនិស្សិត ក៏ដូច ជាជួយដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះខាតផងដែរ។
លោកជំទាវ Markéta Kolc Hájková ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា បានបញ្ជាក់ថា សាធារណរដ្ឋឆែក ពិតជា មានមោទនភាព ចំពោះអតីតនិស្សិតគ្រប់ជំនាន់ ទាំងអាជីព និងសមិទ្ធផលក្នុងជីវិត ហើយក្នុងនាមប្រទេសឆេក លោកជំទាវពិតជា មានសេចក្តីសោមនស្សរីករាយ ដែលអតីតនិស្សិតទាំងអស់ទៅសិក្សា និងបំពេញវិជ្ជាជីវៈនៅសាកលវិទ្យាល័យឆេក។ ក្របខ័ណ្ឌ អាហារូបករណ៍របស់រដ្ឋាភិបាលឆេក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆេក ក្នុងនោះ សម្រាប់ប្រទេសកម្ពុជា ជំនួយប្រហែលមួយភាគបី នៃជំនួយអភិវឌ្ឍន៍ទាំងមូលលើជាអាហារូបករណ៍។ ក្របខ័ណ្ឌសម្រាប់កម្មវិធី អាហារូបករណ៍បានចាប់ផ្តើមតាំងពីទសវត្សរ៍ ៩០ ជាមួយនិស្សិតត្រឹមតែ ៥នាក់ក្នុងមួយឆ្នាំ និងបានកើនឡើងជាលំដាប់ ហើយនៅឆ្នាំ នេះ ឆេកផ្តល់ជូនអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតចំនួន ១៩ កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
លោកជំទាវ ថ្លែងឱ្យដឹងថា សាធារណរដ្ឋឆេក នឹងបន្តកម្មវិធីអាហារូបករណ៍ តាមរយៈស្ថានទូតឆេកប្រចាំនៅកម្ពុជា គ្រោងនឹង បង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត, សមិទ្ធផលទាំងនេះអាចធ្វើទៅបាន ក៏ដោយសារកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS2 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន5 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន1 week agoអង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ
-
ព័ត៌មាន6 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស