ព័ត៌មាន
ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងតុលាការខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួនបានវិញអស់ហើយ
ស្វាយរៀង ៖ ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹឹកមិញនេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញអស់ហើយ។ប្រភពព័ត៌មានបានប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា ករណីក្រុមឧក្រិដ្ឋជនបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គិតមកដល់ព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងអស់មកវិញហើយ។
ប្រភពព័ត៌មានបញ្ជាក់ថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួន គឺ៦នាក់ជា ជនជាប់ចោទដែលកម្លាំងសមត្ថកិច្ចនាំខ្លួនឡើងតុលការ និងម្នាក់ទៀតគឺជាស្ដ្រី ដែលជាអ្នកទៅរំដោះ។ ប្រតិបត្តិការបង្ក្រាបករណីបាញ់រះរំដោះមនុស្សពីស្ថាប័នតុលការនេះ ធ្វើឡើងដោយកម្លាំងនគរបាលមកពីនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង។
ហេតុការណ៍បាញ់រំដោះមនុស្សពីស្ថាប័នតុលាការនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈដែលមន្ដ្រីពន្ធធនាគារខេត្តស្វាយរៀង នាំខ្លួនជនជាប់ចោទជាច្រើននាក់តាមរថយន្តដឹកអ្នកទោសយកទៅឡើងសវនាការ។ ក្នុងហេតុការណ៍កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា គឺមានស្ដ្រីម្នាក់បានចូលទៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ហើយបានឈរចាំរួចជាស្រេច ដើម្បីផ្ដល់អាវុធខ្លីឱ្យទៅជនជាប់ចោទមួយក្រុមមានគ្នា៦នាក់ ដើម្បីបើកការបាញ់ប្រហារទៅលើសមត្ថកិច្ច ហើយរំដោះខ្លួនគេចចេញទៅ ប៉ុន្តែភ្លាមៗសមត្ថកិច្ចបានតាមទាន់រថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 និងបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានម្នាក់ ក្រោយធ្វើសកម្មភាពប្រមាណ១ម៉ោង រហូតមកដល់ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចតាមចាប់ក្រុមឧក្រិដ្ឋជនទាំង៧នាក់បានមកវិញ៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព